ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ២០១៨ (Cambodia ICT Awards 2018) នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​

រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃព្រហស្បតិ៍ ០៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ២០១៨ (Cambodia ICT Awards 2018) ដល់ក្រុមហ៊ុនដែលទទួលជ័យលាភីប្រចាំឆ្នាំ២០១៨ និងការជួបជុំរវាងក្រុមហ៊ុនបច្ចេកវិទ្យា សាជីវកម្ម ធនាគារ គ្រឹះស្ថាន ហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មថ្មី។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

កម្មវិធីនេះត្រូវបានរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិដែលផ្តល់ឱកាសក្នុងការជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក៏ដូចជាលើកទឹកចិត្តបង្កើតគំនិតថ្មីៗក្នុងចំណោមក្រុមហ៊ុនឯកជននិងស្ថាប័នពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផលក្រុមហ៊ុនជ័យលាភីរួមមាន៖
ជ័យលាភីលេខ១៖  Morakot VB (Core Banking System) បង្កើតឡើងដោយក្រុមហ៊ុន Morakot Technology។ ពានរង្វាន់លេខ១ ដែលមានប្រាក់រង្វាន់មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន Morakot VB (Core Banking System) ដែលជាក្រមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលផ្តោតសំខាន់លើប្រព័ន្ធធនាគារសម្រាប់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ធនាគារ ហាងបញ្ចាំ និងប្រតិបត្តិករឥណទាន។

ជ័យលាភីលេខ២៖ Soyo (Cambodia) បង្កើតឡើងដោយក្រុមហ៊ុន Soyo Entertainment Co., Ltd.។ ពានរង្វាន់លេខ២ ដែលមានប្រាក់រង្វាន់បីពាន់ដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន Soyo (Cambodia) ជាកម្មវិធីទស្សនាភាពយន្តដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលបណ្តុំទៅដោយភាពយន្ត ខ្មែរ ថៃ ចិន កូរ៉េ និង ហូលីវូដរាប់ពាន់រឿងជាមួយនឹងការប្រែសម្រួលជាភាសាខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះកម្មវិធី Soyo បានផលិតនិងនាំយកនូវទស្សនីយភាពប្លែកៗដែលអាចទស្សនាបាននៅក្នុងកម្មវិធីតែមួយគត់។ Soyo ផ្តល់ភាពងាយស្រួលនិងសំបូរបែបក្នុងការទស្សនាបាននៅលើឧបករណ៌គ្រប់ប្រភេទ ដោយប្រិយមិត្តអាចរីករាយបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។
ជ័យលាភីលេខ៣៖ BanhJi បង្កើតឡើងដោយក្រុមហ៊ុន PCG & Partners Co., Ltd.។ ពានរង្វាន់លេខ៣ ដែលមានប្រាក់រង្វាន់ពីពាន់ដុល្លារសហរដ្ឋអាមេរិក បានទៅលើក្រុមហ៊ុន BanhJi។ BanhJi ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលផ្តោតសំខាន់ក្នុងការគាំទ្រសហគ្រាសធុនតូចនិងមធ្យម ដើម្បីអោយពួកគេអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវទទួលបាននិងធ្វើការទូទាត់វិក្ក័យបត្រលឿន ព្រមទាំងអាចទទួលបានកម្ចីដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុ។
ក្រៅពីជ័យលាភីខាងលើ កម្មវិធីក៏បានផ្ដល់ពានរង្វាន់ល្អបំផុតតាមវិស័យដែលបានទៅលើ៖ 
-ក្រុមហ៊ុន BanhJi សម្រាប់ផ្នែកការចាប់ផ្តើមធុរកិច្ច 
-ក្រុមហ៊ុន Soyo សម្រាប់ផ្នែកមាតិកាឌីជីថល 
-ក្រុមហ៊ុន Morakot VB សម្រាប់វិស័យឯកជន 
-អង្គការ ODC សម្រាប់ផ្នែកការទទួលខុសត្រូវក្នុងសង្គម 
-និងក្រសួងសាធារណការនិងដឹកជញ្ជូន សម្រាប់វិស័យសាធារណៈ។
ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំងបីនឹងត្រូវបានអញ្ជើញឲ្យចូលរួមពិព័រណ៍ក្នុងកម្មវិធី Echelon Summit 2018 នៅប្រទេសសិង្ហបុរី និងចូលរួមប្រកួតបន្តសម្រាប់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ ឮនិងព័ត៌មានអាស៊ាន (ASEAN ICT Award)៕






























 

លោកជំទាវ ឈរ ​ណារី​ ត្រាំ អុីវតឹក​ ដង្ហែ​អង្គកឋិន​ទាន​ទៅ​វេរប្រគេន​ព្រះ​សង្ឃ​ដែល​គង់ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​ក្នុង​មណ្ឌល​វិបស្សនាធុរៈ​សារ​នាឋ​ពោធិរាជ​​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមសន្និសីទស្តីពី “The 5th World Internet Conference-WIC)“  នៅក្រុងWuzhen ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំគណៈ​ប្រតិភូក្រសួង អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន នៅទីក្រុង Dong Guan​

piseth | ថ្ងៃ សុក្រ ទី ២២ ខែ មិថុនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 494

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤