កិច្ចព្រមព្រៀងសហហិរញ្ញប្បទានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាដើម្បីសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ICT​

នៅទីស្ដីការក្រសួង៖ ព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨  វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT) បានចុះហត្ថលេខាជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជាលើកិច្ចព្រមព្រៀងសហហិរញ្ញប្បទានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាដើម្បីសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ICT នៅសកលវិទ្យាល័យប្រទេសបារាំង មានការអញ្ជើញចូលរួមជាសាក្ខីភាពដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។



កិច្ចព្រមព្រៀងសហហិរញ្ញប្បទានថ្មីនេះផ្តល់នូវគុណប្រយោជន៍សំខាន់បីយ៉ាងគឺ៖ ១.ផ្តល់បន្ថែមនូវចំនួនអាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាផ្នែកបច្ចេកវិទ្យា ២.គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សតាមរយះការលើកកម្ពស់ STEM (Science, Technology, Engineering, and Mathematics) ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យបានលឿនរហ័សស្របតាមនិន្នាការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់ និង ៣.អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងបារាំងនិងកម្ពុជាលើវិស័យអប់រំនិងឧត្តមសិក្សា។ សូមបញ្ជាក់ថាកិច្ចព្រមព្រៀងនេះត្រូវបានប្រើប្រាស់ថវិការមួយផ្នែកពីរដ្ឋាភិបាលបារាំង និងមួយផ្នែកទៀតពីមូលនិធិការកសាងសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍន៍ (មូលនិធិ CBRD) វិស័យទូរគមនាគមន៍ និង ICT របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕
















 

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អញ្ជើញ​ប្រកាស​សមាសភាព​គណៈកម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​សម្រាប់​គ្រប់គ្រង​ការ​អូស​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍-​ខ្សែ​កា​ប្លិ៍​អុបទិក​ទូរគមនាគមន៍​ ​នៅ​ទីប្រជុំជន​ ​ទីក្រុង​ ​រាជធានី​ ​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​និវត្តមកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨ ​នៅ​សាធារណៈ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 547

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤