Ministry of Posts and Telecommunications

ឯកឧត្តម កាន ច័ន្ទមេត្តា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨  នៅទីស្ដីការក្រសួង ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នាពេលកន្លងមក និងបញ្ហាប្រឈមនានាដែលត្រូវការកិច្ចអន្តរាគមន៍ ឬដំណោះស្រាយបន្ងែមដើម្បីអាចសម្រេចបាននូវគោលដៅដែលដាក់ចេញដោយគោលនយោបាយនេះ។ ក្រៅពីនេះ កិច្ចប្រជុំមានគោលបំណងពិនិត្យលើគម្លាតនៃវិធានការគោលនយោបាយ (Gap Analysis) ជាមួយទស្សនវិស័យថ្មីដែលចង់ប្រែក្លាយកម្ពុជាជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគតដ៏ខ្លី ដោយកិច្ចប្រជុំបានអញ្ជើញអ្នកជំនាញខាងសេដ្ឋកិច្ចឌីជីថលមកពីក្រុមហ៊ុន Huawei និង Nokia មកធ្វើបទបង្ហាញបកស្រាយអំពីធាតុចាំបាច់សម្រាប់សេដ្ឋកិច្ចឌីជីថល និងបានពិនិត្យលើគម្លាត និងការរៀបចំវិធានការនិងយុទ្ធសាស្ត្របន្ថែមណាមួយសម្រាប់ជាចក្ខុវិស័យថ្មីនេះ។










 

កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពយេនឌ័រ​

កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសិក្ខាសាលាទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលមេរោគអេសដ៍/ជំងឺអេដស៍​

កិច្ចប្រជុំជាមួយក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលមិនមែនសារពើពន្ធ (គមព) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​

​ឯកឧត្តម​ សុខ​ ពុទ្ធិវុធ​ អនុញ្ញាតឲ្យក្រុមការងារក្រុមហ៊ុន Telecommunication Consultants India Limited ជួបពិភាក្សាការងារ​

piseth | ថ្ងៃ ច័ន្ទ ទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 3490

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤