ឯកឧត្តម ត្រាំ អុីវតឹក ដឹកនាំប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី “Straits Digital Exchange” នៅ្របទេសសិង្ហបុរី​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ០៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨  នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញទៅចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី “Straits Digital Exchange” នៅ្រទេសសិង្ហបុរី។ 

កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីនេះជាការរៀបចំទស្សនាទានថ្មីនៃនៃអតីតវេទិកាថ្នាក់រដ្ឋមន្ត្រីស្ដីពី Infocomm Media (Ministerial Forum on Infocomm Media “ICM”) ដើម្បីសម្រេចបាននូវបទពិសោធន៍ថ្មីក្នុងយុគសម័យឌីជីថលក្រោមមូលបទ “ការពន្លឿនសេដ្ឋកិច្ចឌីជីថល: ទិន្នន័យ និងសេដ្ឋកិច្ចឌីជីថល (Accelerating the Digital Economy: Data and Digital trade)” ដោយពិនិត្យលម្អិតលើប្រធានបទ “អនុភាពនៃទិន្នន័យ (Power of Data)” និង “ទិន្នន័យ និងក្រមសីលធម៌ក្នុង Artificial Intelligences”។ គោលបំណងនៃកិច្ចសន្ទនានេះគឺដើម្បីពិភាក្សា  និងផ្លាស់ប្តូរបទពិសោធន៍លើបញ្ហាប្រឈមសំខាន់ៗផ្នែកគោលនយោបាយ និងការអភិវឌ្ឍថ្មីក្នុងសម័យឌីជីថលជាពិសេសនវានុវត្តន៍ និងនិន្នាការឌីជីថល រួមមានផលប៉ះពាល់នៃឌីជីថលនីយកម្មលើពាណិជ្ជកម្ម (Impact on Digitalization to Trade), អភិបាលកិច្ចទិន្នន័យ (Data Governance) និងទិន្នន័យពាក់ព័ន្ធនឹងបច្ចេកវិទ្យាផ្លាស់ប្តូរថ្មី (Data Related to Transformative Technologies)។

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍






 

កិច្ចព្រមព្រៀងសហហិរញ្ញប្បទានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាដើម្បីសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ICT​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីស្ដីពីអភិបាលកិច្ចទិន្នន័យ​​​ឌីជីថល​ក្នុងតំបន់អាស៊ាន នៅប្រទេសសិង្ហបុរី​

​ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបិទអង្គសិក្ខាសាលាស្តីពីការគ្រប់គ្រងបរិក្ខារវិទ្យុគមនាគមន៍ ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ អ៊ិនធឺណិតកាហ្វេ គុណភាពសេវា និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍​

សិក្ខាសាលាស្តីពី​ "ការផ្លាស់​ប្តូរ​ទៅកាន់​យុគ្គសម័យឌីជីថល ​ជាមួយនឹង​បច្ចេកវិទ្យា ​Internet of Things​, Artificial Intelligence,​ Big Data,​ និង​ Cloud Computing"​​

piseth | ថ្ងៃ ច័ន្ទ ទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 148

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤