ឯកឧត្តមរដ្ឋលេខាធិការ​ ឯក វណ្ណឌី ​ដឹកនាំ​ប្រតិភូកម្ពុជាធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេសថៃ ​ដើម្បី​ស្វែង​យល់​ពី​គោល​នយោបាយ​ និង​បទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​​

ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងតំណាងប្រៃសណីយ៍កម្ពុជា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងមន្ត្រីពាក់ព័ន្ធសរុប ១២រូប ធ្វើទស្សនកិច្ចសិក្សានៅប្រទេសថៃ ដើម្បីស្វែងយល់ពីគោលនយោបាយ និងបទពិសោធន៍របស់ថៃក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ចាប់ពីថ្ងៃ១៦ ដល់ថ្ងែទី២០ ខែឧសភា ឆ្នាំ២០១៨។



ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមបណ្ឌិត Pichet Durongkaveroj រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៃប្រទេសថៃ ប្រធានក្រុមហ៊ុនប្រៃសណីយ៍ និងបានជួបពិភាក្សាស្វែងយល់ពីគោលនយោបាយប្រៃសណីយ៍របស់ព្រះរាជាណាចក្រថៃ ព្រមទាំងទស្សនកិច្ចការអនុវត្តជាក់ស្តែងរបស់មជ្ឈមណ្ឌលរៀបបញ្ញើនិងបញ្ជរប្រៃសណីយ៍របស់ប្រទេសថៃផងដែរ។ ជាលទ្ធផលតាមរយៈដំណើរទស្សនកិច្ចនេះ ប្រតិភូកម្ពុជាបានទទួលនូវបទពិសោធន៍ និងប្រមូលបាននូវធាតុចូលសំខាន់ៗ ដើម្បីចូលរួមក្នុងការតាក់តែងបទដ្ឋានគតិយុត្តសម្រាប់អភិវឌ្ឍន៍វិស័យប្រៃសណីយ៍នៅកម្ពុជា៕






 

​​សន្និសីទ​សារ​ព័ត៌មាន​អំពី​កម្មវិធី​ “ឌី​ជី​ថល​កម្ពុជា​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)"​

​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ស្តីពី​ ​ការ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​​សិក្ខាសាលា​ស្តីពី​ “​លំហាត់​ឆ្លើយតប​បញ្ហា​បន្ទាន់​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ឆ្នាំ​២​០​១​៨​-​Cam​bo​d​i​a​ C​y​be​r ​An​g​kor 2018”​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​អញ្ជើញ​ដឹកនាំ​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​លើ​ការប្រើប្រាស់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​​

piseth | ថ្ងៃ ច័ន្ទ ទី ២១ ខែ ឧសភា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1530

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤