ឯកឧត្ដមរដ្ឋលេខាធិការ​ ខាយ ឃុនហេង ​អញ្ជើញ​ជួប​សំណោះ​សំណាល​សួរ​សុខ​ទុក្ខនាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​កង​ពល​ តូច​ថ្មើរ​ជើង​លេខ​៤១​​

ខេត្តឧត្ដរមានជ័យ៖ ព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជួបសំណោះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានក្នុងសកម្មភាពបន្តរឹតសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ និងក្រុមហ៊ុនសុភកិ្តនីការអ៊ីនវេសមេនគ្រុប ខូអិលធីឌី ជាមួយកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤១ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពិធីនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គភាពក្រោមឱវាទ ភ្ញៀវកិត្តិយសជាតំណាងប្រតិបត្តិករផ្តល់សេវាប្រសណីយ៍និងទូរគមនាគមន៍  និងពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករផងដែរ។



ក្នុងបរិយាកាសដ៏រីករាយនេះ ឯកឧត្ដមរដ្ឋលេខាធិការ ខាយ ឃុនហេង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពាំនាំនូវក្ដីនឹករលឹក ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្ដមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការឯទៀតដែលពុំមានវត្តមាន ដោយកោតសរសើរចំពោះវិរភាពជាប្រចាំនៃការប្តេជ្ញាចិត្តដ៏មោះមុតរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានតស៊ូឈរជើងប្រចាំការនៅក្នុងមូលដ្ឋានផង និងទទួលអនុវត្តបែងចែកកម្លាំងចល័តមួយចំនួនទៅអន្តរាគមន៍នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ឯកឧត្ដមរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនយុទ្ធជនចំពោះមាតុភូមិ ចំពោះប្រជាពលរដ្ឋ ហើយឯកឧត្ដមបានសន្យាថាតាមរយៈយន្តការរិតចំណងសម្ព័ន្ធមេត្រីភាពនេះ យើងទាំងអស់គ្នានឹងនៅតែបន្តខិតខំឲ្យអស់លទ្ធភាពក្នុងកៀងគរស្វែងរកការឧបត្ថម្ភពីប្រភពសប្បុរសជននានាសម្រាប់បំពេញការខ្វះខាត និងតម្រូវការរបស់បងប្អូនយុទ្ធជន។ ឯកឧត្តមបានស្នើដល់ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បន្តថែរក្សាសុខសន្តិភាពដែលយើងទាំងអស់គ្នាជាប្រជាពលរដ្ឋទូទាំងប្រទេសកំពុងទទួលបានរហូតដល់បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង់ជារៀងរហូត។ ហើយយើងរួបរួមគ្នាប្រឆាំងជាដាច់ខាត នូវរាល់អំពើនិងសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាពនាំប្រទេសដើរឆ្ពោះទៅរកអស្ថេរភាពនិងអសន្តិសុខ។  



ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដមរដ្ឋលេខាធិការ ខាយ ឃុនហេង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រតិភូអមដំណើរបាននាំយកគ្រឿងឧបភោគ/បរិភោគ និងថវិកាមួយចំនួនដែលបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់អង្គភាពក្រោមឱវាទក្រសួងនិងក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់នាយទាហាន នាយទាហានរង និងពលទាហាន រួមមាន៖
១-មី    ៤០០ កេស  
២-ត្រីខ    ៤០ កេស  
៣-ទឹកត្រី    ២០០យួរ  
៤-ទឹកស៊ីអ៊ីវ    ២០០យួរ
៥-ផ្តល់ជូននូវថវិកា ២០,០០០,០០០រៀលដល់អង្គភាព សម្រាប់ចែកជូនយុទ្ធជនចំនួន ៥៨៥ នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៣០,០០០រៀល
៦-ដោយឡែកក្រុមហ៊ុនសូភក្តិនិការចំការកៅស៊ូជុប អ្នកឧកញ៉ា ម៉ក់ គឹមហុង បានឧបត្ថម្ភថវិកាចំនួន ៥,០០០$ សម្រាប់ជួយដល់បណ្ណាល័យ នៅកងពលតូចថ្មើរជើងលេខ៤១។

បន្ទាប់ពីបញ្ចប់ពិធីសំណោះសំណាលសួរសុខទុក្ខរួចមក គណៈប្រតិភូបានបន្តអញ្ជើញសម្ពោធស្រះទឹកទំហំ ៦០ម៉ែត្រ x ៦០ម៉ែត្រ x ០៦ម៉ែត្រ ស្ថិតក្នុងកងពលតូចថ្មើរជើងលេខ៤១ នេះ ដែលជាសមិទ្ធិផល ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនចំការកៅស៊ូជុបបានផ្តល់ថវិកាសម្រាប់ជីកស្រះនេះកាលពីឆ្នាំ២០១៧៕














































 

កិច្ចប្រជុំពិភាក្សាអំពីករណីប្រកាសរួមស្ដីពីការដាក់ឱ្យប្រើប្រាស់ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យារបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា​

កិច្ចប្រជុំពិភាក្សាជំរុញការអភិវឌ្ឍសេវាអេឡិកត្រូនិកវិស័យប្រៃសណីយ៍​


 ​

សន្និសីទព័ត៌មានស្តីពីការធ្វើតេស្តដោយជោគជ័យនៃបច្ចេកវិទ្យា 5G​

ប្រតិភូកម្ពុជាចូលរួមទស្សនកិច្ចសិក្សា “ស្តីពីការលើកកំពស់សេវាកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិត"​

piseth | ថ្ងៃ ច័ន្ទ ទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1205

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤