សិក្ខា​សាលា​ស្តីពី​ DNS ​Dispute​ Resolution ​និង ​DNS​ Management/DNSSEC​ រៀប​ចំដោយក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍ ​សហការ​ជាមួយ​អង្គការ​ ICANN ​​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំបើកសិក្ខាសាលាមួយស្តីពី DNS Dispute Resolution និង DNS Management/DNSSEC ក្រោមអធិបតីភាពលោក នាង ម៉ៅ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងមានការអញ្ជើញចូលរួមដោយសិក្ខាកាមមកពីបណ្ដាលក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងប្រតិបត្តិករទូរគមនាគមន៍នានា។ សិក្ខាសាលានេះមានរយៈពេល០៤ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយអង្គការ ICANN (Internet Corporation for Assigned Names and Numbers)។



នេះជាលើកទីពីរហើយដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយអង្គការ ICANN រៀបចំសិក្ខាសាលានេះឡើង ដោយលើកទីមួយបានប្រព្រឹត្តទៅចំនួន០៥ថ្ងៃ ចាប់ថ្ងៃ០៥ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។ ការបើកសិក្ខាសាលាស្តីពី DNS Dispute Resolution និង DNS Management/DNSSEC គឺមានគោលបំណងចែករំលែកចំណេះដឹងថ្មីៗបន្ថែមដល់សិក្ខាកាមដែលបានអញ្ជើញចូលរួមឲ្យបានជ្រាបកាន់តែច្បាស់អំពីនីតិវិធីផ្សេងៗនៃការចុះឈ្មោះប្រើប្រាស់ DNS ឲ្យសមស្របតាមនីតិវិធីច្បាប់ដែលបានកំណត់ និងកាប្រើប្រាស់ DNS/DNSSEC ដែលជាធនធានដ៏សំខាន់របស់អ៊ីនធឺណិតមិនអាចខ្វះបាន និងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត ដូចជាការប្រើប្រាស់ឈ្មោះគេហទំព័រដោយមិនចាំបាច់ចងចាំអាសយដ្ឋានជាលេខ (IP Address) ប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធិភាព។ សិក្ខាសាលានេះនឹងជួយបង្ហាញឲ្យកាន់តែច្បាស់ជូនដល់សិក្ខាកាមអំពីសន្តិសុខ DNS ការធ្វើការកំណត់ DNS (DNS configuration) និងការប្រតិបត្តិការរបស់វារួមជាមួយនឹងការកំណត់ប្រើប្រាស់ DNS Server និងរបៀបធ្វើបញ្ចូលគ្នារវាងទិន្នន័យ DNS ជាមួយយន្តការដែលធ្វើឲ្យមានភាពជឿជាក់ក្នុងការប្រើប្រាស់ ដោយមានការធ្វើពិសោធន៍សាកល្បងផ្ទាល់ទៅលើការប្រើប្រាស់ DNS/DNSSEC។ បន្ទាប់ពីបញ្ចប់សិក្ខាសាលាខាងលើ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗ ដែលជាប្រយោជន៍ដល់ការគ្រប់គ្រង DNS/DNSSEC នៅតាមបណ្តាក្រសួង-ស្ថាប័ន និងអង្គភាពរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានសន្តិសុខល្អប្រសើរ៕






















 

ឯកឧត្តមរដ្ឋលេខាធិការ​ ឯក វណ្ណឌី ​ដឹកនាំ​ប្រតិភូកម្ពុជាធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេសថៃ ​ដើម្បី​ស្វែង​យល់​ពី​គោល​នយោបាយ​ និង​បទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​​

ពិធី​ជួប​សំណោះ​សំណាល​សួរ​សុខ​ទុក្ខនាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​កង​ពល​ តូច​ថ្មើរ​ជើង​លេខ​៤១​​

វេទិកាស្តីពី​សហគ្រាសធុន​តូច​និងមធ្យម​ និងក្រុមហ៊ុន​ចាប់​ផ្តើម​ធុរកិច្ច​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ​(ICT) ​ជាលើកទី​២​​

​វគ្គបណ្តុះ​បណ្តាល​ស្ដីពី ​“ការតម្រង់ទិស ​និងពង្រឹង​សមត្ថភាព​មន្ត្រី​ក្រប​ខណ្ឌថ្មី​ ឆ្នាំ២០១៧”​​

piseth | ថ្ងៃ ពុធ ទី ២៥ ខែ មេសា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 971

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤