ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​នវានុវត្តន៍​ នៃ​វិទ្យាស្ថាន​ជាតិ​និបទីក​ (NIPTICT)​​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) របស់វិទ្យាស្ថានជាតិនិបទីក។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងប.ទ. សាស្ត្រាចារ្យ   និងនិស្សិតនៃវិទ្យាស្ថានជាតិនិបទីក ក្រុមហ៊ុនសហគ្រាសសហគមន៍ Startups និងស្ថាប័នជាដៃគូនានាផងដែរ។

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានចាត់ទុកការបង្កើតឲ្យមានមជ្ឈមណ្ឌលនវានុវត្តន៍នេះ គឺជាសម្មិទ្ធិផលដ៏មានសារៈសំខាន់មួយក្នុងការជួយជំរុញដល់ការអភិវឌ្ឍន៍ ការស្រាវជ្រាវ និងនវានុវត្តន៍វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលមានសមត្ថភាពជំនាញខ្ពស់ លើកកម្ពស់ការច្នៃប្រឌិត ដោយផ្អែកលើបច្ចេកវិទ្យាឆ្លាតវៃ និងផ្ដល់នូវបរិយាកាសស្រាវជ្រាវរួមគ្នារវាងស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងវិស័យឯកជន ក៏ដូចជាបង្កើនធនធានចំណេះដឹងផ្នែកបច្ចេកវិទ្យាក្នុងស្រុក ដើម្បីរួមចំណែកបង្កើនការប្រកួតប្រជែងខាងសេដ្ឋកិច្ចជាមួយប្រទេសនានាក្នុងតំបន់។ កម្ពុជាត្រូវការបង្កើតនូវយន្តការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល ស្ថាប័នអប់រំ និងវិស័យឯកជន។ ការបង្កើតឲ្យមានមជ្ឈមណ្ឌលនវានុវត្តន៍នេះនឹងក្លាយជាទីកន្លែងគំរូមួយក្នុងការអនុវត្តន៍នូវយន្តការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នទាំងបីខាងលើនេះ ដោយហេតុថា មជ្ឈមណ្ឌលនវានុវត្តន៍នេះនឹងមានហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប។ មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុន ISP ទាំងអស់ សូមបន្តកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិនិបទីក ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឲ្យមានសមត្ថភាពជំនាញផ្នែកទូរគមនាគមន៍ និង ICT ឲ្យកាន់តែច្រើនឡើង ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអនុវត្តន៍នូវគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។

អគារមជ្ឈមណ្ឌលនវានុវត្តន៍ (Innovation Center) របស់វិទ្យាស្ថានជាតិនិបទីក

អគារមជ្ឈមណ្ឌលនាវានុវត្តន៍នេះនឹងត្រូវសាងសង់ឡើងដោយប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យ (ICT) ដែលជាមូលនិធិមួយកើតចេញពីការបង់ប្រាក់ចំណូលដុល ១% របស់ប្រតិបត្តិករទូរគមនាគមន៍ដើម្បីចូលរួមអភិវឌ្ឍន៍ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកទូរគមនាគមន៍ និង ICT ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យ ICT របស់ប្រទេសកម្ពុជា។ មជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាស្ថានជាតិនិបទីកនេះ នឹងសាងសង់ឡើងមានកម្ពស់ ០៤ជាន់ និងទំហំអាគារសរុប ៧៥០០ម៉ែត្រក្រឡា គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ដូចជា៖
-បន្ទប់ស្រាវជ្រាវ និងពិសោធន៍
-ទីតាំងសម្រាប់សាជីវកម្ម អ្នកវិនិយោគទុន សមាគមន៍ពាណិជ្ជកម្ម និងទីភ្នាក់ងាររដ្ឋាភិបាលអាចទំនាក់ទំនងបាន
-សាលប្រជុំ សាលសន្និសីទ និងបន្ទប់បណ្តុះបណ្ដាល
-ទីធ្លាសម្រាក និងភោជនីយដ្ឋាន
-ការិយាល័យរដ្ឋបាល និងបន្ទប់រក្សាទិន្នន័យ។ល។

ជាទីបញ្ចប់ ឯ.ឧរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃវិទ្យាស្ថាននីបទីក ដែលមានគំនិតផ្តួចផ្តើមសាងសង់អគារមជ្ឈមណ្ឌលនវានុវត្តន៍នេះឡើង ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ស្មាត អាហ្សាតា៕


















 

ឯកឧត្ដម​រដ្ឋមន្ត្រី ​ត្រាំ អុីវតឹក ​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីប្រកាស​តែងតាំង​ក្រុម​ប្រឹក្សាភិបាល ​នៃ​ទូរគមនាគមន៍​កម្ពុជា​សម្រាប់​អាណ្ណត្តិទី៥​ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា​

ពិធីសូត្រមន្ត​ រាប់បាត្រ ​និងសំណេះ​សំណាល​ជាមួយ​មន្ត្រីរាជការ​ និងនិវត្តន៍ជន ​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​​

ឯកឧត្តមរដ្ឋមន្ត្រី ​ត្រាំ អុីវតឹក ​អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ក្រុម​ប្រឹក្សា​ភិបាល​ មូល​និធិកាតព្វកិច្ច​សេវាសកល​ទូរគមនាគមន៍​​

ឯកឧត្ដមរដ្ឋមន្ត្រី​ ត្រាំ អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៧ ​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​ របស់​ក្រសួង​ប្រៃសណីយ៍​

piseth | ថ្ងៃ សុក្រ ទី ៣០ ខែ មិនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 215

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤