Ministry of Posts and Telecommunications

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក​  អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ស្ដីពី​ “រដ្ឋាភិបាល​អេឡិក​ត្រូនិក​កម្ពុជា-កូរ៉េ”​ នៅ​ទីស្ដីការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.ស​.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានរៀបចំវេទិកាស្ដីពី ”រដ្ឋាភិបាល​អេឡិកត្រូនិកកម្ពុជា-កូរ៉េ” សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណៈរដ្ឋកូរ៉េ។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម NAKYOUNG OH ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Hye Young Kim តំណាងក្រសួងមហាផ្ទៃនិងសុវត្ថិភាពសាធារណៈរដ្ឋកូរ៉េ និងជាប្រធានគណៈប្រតិភូ ព្រមទាំងឯកឧត្តម លោកជំទាវ លោក-លោកស្រី ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគណៈប្រតិភូកូរ៉េដែលអញ្ជីញមកពីបណ្តាក្រសួងស្ថាប័នសំខាន់ៗនៃសាធារណៈរដ្ឋកូរ៉េផងដែរ។

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (រូបស្តាំ)
 
វេទិកានេះ​ត្រូវ​បានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដែលមានខ្លឹមសារសំខាន់ៗចំនួន ០៣ ដូចខាងក្រោម៖
១. ចែករំលែកបទពិសោធន៍​ សមិទ្ធិផល ​បញ្ហាប្រឈម គោលនយោបាយ ផែនការយុទ្ធសាស្រ្ត បទដ្ឋានគតិយុត្ត និងកត្តាជោគជ័យក្នុងដំណើរការអភិវឌ្ឍ​​​​​រដ្ឋាភិបាលអេឡិកត្រូនិករបស់សាធារណៈរដ្ឋកូរ៉េចាប់តាំងពីចំនុចចាប់ផ្តើមរហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលបច្ចុប្បន្ននេះ។ ក្នុងនោះ គណៈប្រតិភូកូរ៉េបានធ្វើបទបង្ហាញមួយចំនួនស្តីពី “ដំណើរឆ្ពោះទៅកាន់រដ្ឋាភិបាលអេឡិកត្រូនិក” “ព័ត៌មានភាវូបនីយកម្មនៃការងារនិងមុខរបរ” និង ”ព័ត៌មានភាវូបនីយកម្មនៃព័ត៌មានភូមិសាស្ត្រជាតិរបស់កូរ៉េ”។
២. ចំណែកភាគីកម្ពុជាក៏បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ននៃរដ្ឋាភិបាលអេឡិកត្រូនិកកម្ពុជា ការគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ការគំរាមកំហែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន គោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិកនៅកម្ពុជា។ ភាគីកម្ពុជាក៏បានបង្ហាញផងដែរអំពីឆន្ទៈក្នុងការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិករួម ដែលអាចដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់។
៣. ភាគីកូរ៉េក៏បានចែករំលែកអំពីបែបផែននៃកិច្ចសហការរវាងប្រទេសកូរ៉េជាមួយប្រទេសនានាលើការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិក និងផ្តល់យោបល់សម្រាប់ការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិកនៅកម្ពុជា ជាពិសេសលើការគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋដោយផ្អែកលើបទពិសោធន៍របស់ប្រទេសកូរ៉េ៕
























 

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឲ្យលោក Lin Hongliang អគ្គលេខាធិការ APPU ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង​

ឯកឧត្ដមរដ្ឋមន្ត្រី  ត្រាំ អុីវតឹក អនុញ្ញាតឲ្យលោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ លើកទី៧ ​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារក្រុមប្រឹក្សាភិបាលមូលនិធិនៃការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ មិនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 354

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤