ឯកឧត្ដមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា អញ្ជើញ​ជាអធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី ​“និន្នាការ ​និង​បច្ចេកវិទ្យា ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន”​​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.ស​.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ​ខែមីនា ​ឆ្នាំ២០១៨​ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ មាន​រៀប​ចំសិក្ខា​សាលាស្តីពី​ “និន្នាការ​ និង​បច្ចេកវិទ្យា​ ក្នុង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ ​និងព័ត៌មាន”​ ក្រោមអធិបតីភាព​ ឯកឧត្ដម កាន ច័ន្ទមេត្តា ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​និង​មាន​ការចូលរួម​ពី ឯកឧត្ដម​ ហ៊ុយ ​វណ្ណៈ ​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​ឯកឧត្ដម​ លោក ​លោកស្រី ​មន្ត្រីរាជការ​ក្រសួង ​ព្រមទាំង​អ្នកសារព័ត៌មាន​នានា។​

ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

សិក្ខាសាលានេះបានរៀបចំឡើងក្រោមភាពជាដៃគូររវាងវិទ្យាស្ថានជាតិនីបទីក (NIPTICT) ​ជាមួយ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ដូចជា ​កាសែត ​វិទ្យុ ​ទូរទស្សន៍​ ទស្សនាវដ្តី ​គេហទំព័រ​ និងបណ្តាញសង្គម ​។ល។ ​ដើម្បីស្វែងយល់​ពីនិន្នាការ​ទៅអនាគត​នៃការ​អភិវឌ្ឍ​របស់​បច្ចេកវិទ្យាថ្មីៗ​ ក្នុង​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍ ​និងព័ត៌មាន។ ​ជាពិសេស ​ដើម្បីលើកកម្ពស់​ការ​ប្រើប្រាស់ ​“វាក្យស័ព្ទ”​ ក្នុងវិស័យ​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន ​ឲ្យបានត្រឹមត្រូវស្របទៅតាមអត្ថន័យ​បច្ចេកទេស​ ក្នុងពេលធ្វើការ​រាយការណ៍​អំពី ​សិក្ខាសាលា ​វេទិកា ​ឬព្រឹត្តិការណ៍​នានា ​ដែល​ទាក់ទង​នឹង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​៕








 

សិក្ខាសាលាស្តីពី “ការត្រួតពិនិត្យ និងប្រមូលធាតុចូលលើប្រព័ន្ធដែលត្រូវបំពាក់នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ​លំហរ​អាកាសក្នុងតំបន់ទន្លេមេគង្គ”​

កិច្ចប្រជុំឆ្លង​ផែនការយុទ្ធសាស្រ្តថវិការ​ឆ្នាំ២០១៩​-២០២១​ របស់ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​​

កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍វិស័យគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​

ឯកឧត្តមរដ្ឋលេខាធិការ​ ឯក វណ្ណឌី ​ដឹកនាំ​ប្រតិភូកម្ពុជាធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេសថៃ ​ដើម្បី​ស្វែង​យល់​ពី​គោល​នយោបាយ​ និង​បទ​ពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​​

piseth | ថ្ងៃ ពុធ ទី ២៨ ខែ មិនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 465

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤