ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ ​អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ខេត្ត​ព្រះវិហារ​ ថ្មី​​

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះវិហារ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក លាវ ជួន ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រះវិហារ ថ្មី ជំនួសឯកឧត្ដម ស គង្គា ដែលត្រូវតែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាអមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងប្រកាសកែសម្រួល និងបំពេញសមាសភាពមន្ត្រីជំនាញមួយចំនួនទៀតរបស់មន្ទីរផងដែរ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំង ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី មន្ត្រីរាជការ មកពីបណ្តាក្រសួង មន្ទីរ ស្ថាប័នជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ៕

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងាររបស់មន្ទីរដែលបានអនុវត្តកន្លងមក និងមតិប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីរថ្មីរួចមក ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រះវិហារ ដែលតែងបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន ហើយសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់គួរជាទីមោទនៈ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានតួនាទីគ្រប់គ្រងលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងមានតួនាទីសំខាន់ៗផ្សេងទៀតដូចជា ការបង្កើតគោលនយោបាយ ការគ្រប់គ្រងសហគ្រាសជាតិ និងសម្របសម្រួលកិច្ចការអន្តរជាតិក្នុងការគ្រប់គ្រងលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបានខិតខំយ៉ាងច្រើនដើម្បីធ្វើទំនើបកម្មស្ថាប័នតាមរយៈការជំរុញការធ្វើកំណែទម្រង់រដ្ឋបាល ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ការខិតខំផ្ដល់សេវាទូរគមនាគមន៍ឲ្យគ្របដណ្ដប់ទូទាំងប្រទេស ពិសេសតំបន់ដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍ ការបញ្ចូលបច្ចេកវិទ្យាថ្មីៗឈានឆ្ពោះទៅរកការអភិវឌ្ឍមួយបានសមស្របឆ្លើយតបទៅនឹងការប្រើប្រាស់ និងសម្រាប់បម្រើដល់គុណប្រយោជន៍ប្រទេសជាតិ។ ការបន្តកែលម្អការគ្រប់គ្រងវិស័យប្រៃសណីយ៍ដោយយកចិត្តទុកដាក់ពង្រឹងនូវរចនាសម្ព័ន្ធប្រៃសណីយ៍ ព្រមទាំងសមត្ថភាពស្ថាប័នដើម្បីធ្វើសេវាកម្ម ការធ្វើទំនើបកម្ម ការផ្ដល់សេវាប្រៃសណីយ៍ឲ្យកាន់តែឆាប់រហ័សកាន់តែមានជំនឿទុកចិត្ត។

ឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថា ការប្រគល់ភារកិច្ចជូនលោក លាវ ជួន ជាប្រធានមន្ទីរថ្មី ព្រមទាំងការកែសម្រួល និងបំពេញសមាសភាពមន្ត្រីជំនាញមួយចំនួនទៀតរបស់មន្ទីរនាពេលនេះ លោក លោកស្រីនឹងបន្តភាពសកម្មជំរុញធ្វើឲ្យវិស័យទាំងបីនេះមានការរីកចម្រើនប្រែប្រួលថែមទៀត ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិស្របតាម​គោល​នយោបាល​របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕




























 

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​អគារ​រដ្ឋបាលថ្មី​ មន្ទីរ​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ ខេត្តស្ទឹងត្រែង​​

ឯក​ឧត្ដម​រដ្ឋមន្ត្រី​  ត្រាំ អុីវតឹក​ អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​រាជការ​មន្ទីរ​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ និយោជិត​សាខា​ ប.ទ ខេត្តព្រៃវែង​​

ឯកឧត្ដម ​ត្រាំ អុីវតឹក បាន​អញ្ជើញ​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ ​(KT) ​ស្តីពី​ការ​ពង្រឹង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ (ICT)​ នៅ​ប្រទេស​កម្ពុជា​​

ឯកឧត្តម​រដ្ឋ​មន្ត្រី​​ ត្រាំ អុីវតឹក ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពល​រដ្ឋ​ និង​ពិនិត្យ​ទី​តាំង​ដាក់​ឱ្យ​ដំណើរ​ការ​ស្ថានីយ៍​ BTS​ ថ្មី​ ​ក្នុង​តំបន់​អារ៉ែង ខេត្ត​កោះកុង​​

piseth | ថ្ងៃ ពុធ ទី ២៨ ខែ មិនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 387

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤