Ministry of Posts and Telecommunications

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អីុវតឹក អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​អគារ​រដ្ឋបាលថ្មី​ មន្ទីរ​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ ខេត្តស្ទឹងត្រែង​​

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រែង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការក្រសួង ប.ទ. ភ្ញៀវកិតិ្តយសមន្ត្រីរាជការមកពីមន្ទីរស្ថាប័នជុំវិញខេត្ត លោកយាយលោកតា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍

លោកស្រី នេត ច័ន្ទបរិន្ទ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រៃង បានធ្វើរបាយការណ៍សង្ខេបថា អគាររដ្ឋបាលថ្មីនេះបានចាប់ផ្តើមដំណើការសាងសង់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ និងបានបញ្ចប់នៅ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយប្រើប្រាស់រយៈពេល ១៤ខែ។ អគារនេះសាងសង់ពីបេតុងតាមរចនាបទបែបខ្មែរសម័យទំនើប មានកំពស់ពីរជាន់ តំបូលប្រក់ក្បឿង និងមានបណ្តោយប្រវែង ២១ម៉ែត្រ និងទទឹង ០៩ម៉ែត្រ ចែកចេញជា ០៧បន្ទប់។

ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មអំណត់ព្យាយាមរបស់មន្រ្តីរាជការ និយោជិតទាំងអស់របស់មន្ទីរ ប.ទ.ខេត្តស្ទឹងត្រែងក្នុងការបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរជាបន្តបន្ទាប់។ ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើរ និងជំរុញលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រែងទាំងអស់ត្រូវខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែស្វាហាប់ ខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកសម្រេចបាននូវគោលនយោបាយ និងគោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គោលដៅជំរុញការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងគ្រប់គ្រងវិស័យទូរគមនាគមន៍ឲ្យមានប្រសិទ្ធភាព និងការផ្តល់សេវាទូរគមនាគមន៍ ឲ្យគ្របដណ្តប់ទូទាំងប្រទេស។ ពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងឲ្យដល់ទីជនបទដាច់ស្រយាល តំបន់មានសក្តានុពលខាងសេដ្ឋកិច្ច និងទេសចរណ៍។ ជម្រុញ ការអភិវឌ្ឍធនធានមនុស្សការបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ការបន្តកែលម្អរៀបចំប្រព័ន្ធប្រៃសណីយ៍ឲ្យមានលក្ខណះទំនើបទាន់សម័យ ប្រកបដោយគុណភាពខ្ពស់មានស្តង់ដារអន្តរជាតិ បង្កលក្ខណះងាយស្រួល និងផ្តល់ភាពជឿទុកចិត្តលើការប្រើប្រាស់សេវា ព្រមជាមួយការពង្រីកសេវាប្រៃសណីយ៍ឲ្យដល់គ្រប់មូលដ្ឋានភូមិ-ឃុំ។ លើកកម្ពស់ការធ្វើប្រតិបត្តិការបណ្តាញសេវាអន្តរជាតិ និងបន្តបង្កើតសេវា ថ្មីៗបន្ថែមទៀតតាមតម្រូវការទីផ្សារបច្ចុប្បន្ន និងតាមបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានប្រកបដោយគុណភាព៕






















































 

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងដាក់ឲ្យដំណើរការប្រព័ន្ធ Digital Connectivity for School ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ ​អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ខេត្ត​ព្រះវិហារ​ ថ្មី​​

piseth | ថ្ងៃ អង្គារ ទី ២៧ ខែ មិនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1868

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤