ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ បានចុះ សំណេះសំណាលជាមួយមន្ត្រីរាជការ និង​សួរ​សុខ​ទុក្ខ​លោក​ប្រធាន​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ខេត្ត​មណ្ឌលគិរី​​

ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស. ២៥៦១ ត្រូវនឹងទី១៣ ខែមីនា ឆ្នាំ២០១៨ គណប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ និងអមដំណើរដោយ ឯកឧត្តម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ឯកឧត្តម សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា ឯកឧត្តម ស៊ីម ធី អគ្គនាយកស្តីទីនៃប្រៃសណីយ៍កម្ពុជា និងមន្ត្រីមួយចំនួន បានចុះសំណេះសំណាលជាមួយមន្ត្រីរាជការ និងសួរសុខទុក្ខលោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តមណ្ឌលគិរីដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ​សម្បែង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្នុងពេលចុះសំណេះសំណាលនិងសួរសុខទុក្ខគណៈប្រតិភូបាន​​ជួយឧបត្ថម្ភ៖
-លោកប្រធានមន្ទីរចំនួន ២០លានរៀល
-លោកស្រីអនុប្រធានមន្ទីរចំនួន២នាក់ ក្នុង ១នាក់ ២០ម៉ឺនរៀល
-មន្ត្រីរាជការចំនួន៦នាក់ ក្នុង១នាក់ ១៥ម៉ឺនរៀល។ សរុប ២១លាន ៣០០ពាន់រៀល៕












 

អំពីមន្ទីរខេត្តមណ្ឌលគិរី​

piseth | ថ្ងៃ ពុធ ទី ១៤ ខែ មិនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1643

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤