ឯកឧត្ដម​រដ្ឋលេខាធិការ ​កាន ច័ន្ទមេត្តា ​អនុញ្ញាត​ឲ្យ​ក្រុមការងារ​ក្រុមហ៊ុន​ Huawei ​ជួប​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ឌីជីថល​ នៅ​ទីស្ដីការ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃ០៥រោច ខែផល្គុន នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យក្រុមការងារដឹកនាំដោយតំណាងមកពីក្រុមហ៊ុន Huawei ជួបពិភាក្សាការងារពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល (Digital Economy) នៅស្ដីការក្រសួង។ នៅក្នុងកិច្ចប្រជុំនេះ តំណាងមកពីក្រុមហ៊ុន Huawei បានធ្វើបទបង្ហាញពីទស្សនទានជាធាតុចូលក្នុងការបង្កើតផែនការជាតិអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅកម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថលឆ្នាំ​២០១៨ ដល់ឆ្នាំ២០៣២ (Cambodia National ICT Development Plan for Digital Economy 2018-2032) ដែលក្នុងបទបង្ហាញនេះផ្តោតទៅលើបួនចំណុចសំខាន់ៗគឺ៖

១.ចក្ខុវិស័យ និងតម្រូវការរបស់កម្ពុជា (Vision and Demands of Cambodia)
២. ការប្រៀបធៀបស្តង់ដាជាមួយអន្តរជាតិ និងការវិភាគលើគម្លាត (International Benchmark and Gap Analysis)
៣. គោលដៅអភិវឌ្ឍន៍ឌីជីថលនៅកម្ពុជា (Development Goal of Digital Cambodia) និង
៤. យុទ្ធសាស្ត្រ និងការអនុវត្ត (Strategy and Implementation)

តំណាងមកពីក្រុមហ៊ុន Huawei ក៏បានមានប្រសាសន៍ផងដែរថា ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ចាំបាច់ណាស់ត្រូវអភិវឌ្ឍវិស័យ​ ICT ឱ្យបានប្រសើរព្រោះថាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មាន​ឥទ្ធិពលលើសេដ្ឋកិច្ច​ឌីជីថល។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ កាន ច័ន្ទមេត្តា បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងយកចិត្តទុកដាក់លើការបង្កើតបរិយាកាសអំណោយផលសម្រាប់យុវជនក្នុងការប្រើប្រាស់ទេពកោសល្យផ្នែក ICT របស់ខ្លួនក្នុងការបង្កើត Startup ក្នុងវិស័យ ICT ផងដែរ។ ឯកឧត្តមបានបន្ថែមទៀតថា ក្រសួង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននឹងកំពុងសហការជាមួយក្រសួងសិប្បកម្ម និងឧស្សាហកម្ម និងក្រសួងពាក់ព័ន្ធ ដើម្បីជំរុញ និងលើកទឹកចិត្តដល់ Startup និង សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។ មួយវិញទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីមូលនិធិចំនួនពីរ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែរនោះគឺ មូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ ដែលមូលនិធិនេះជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមតំបន់ជនបទ និងមូលនិធិមួយទៀតនោះគឺ មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូគមនាគមន៍ និងបច្ចេកវិទ្យាគមន៍និងព័ត៌មាន (មូលនិធិ ស.អ.)  ដែលមូលនិធិនេះជួយដល់ការអប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍ ក្នុងវិស័យ ICT។ ជាក់ស្តែងតាមរយៈមូលនិធិ ស.អ. នេះ មជ្ឈមណ្ឌលនវានុវត្តន៍ក្នុងវិស័យ ICT មួយនឹងត្រូវបានសាងសង់នាចុងខែមីនា ឆ្នាំ២០១៨ ដោយមជ្ឈមណ្ឌលនវានុវត្តន៍នេះនឹងក្លាយជាកន្លែងអំណោយផលមួយដល់យុវជនក្នុងការសិក្សា និងប្រឹក្សាយោបល់ ក៏ដូចជាបង្ហាញសមត្ថភាពរបស់ខ្លួនផងដែរ។​ ការចូលរួមរបស់ក្រសួងលើការកាត់បន្ថយគម្លាតឌីជីថលរវាងប្រជាជនទីក្រុង និងជនបទ តាមរយៈការកសាងបណ្តាញ​ទូរគមនាគមន៍ ការអប់រំ និងការស្រាវជ្រាវ ក៏ដូចជាការបង្កើតបរិយាកាសសម្រាប់យុវជន និងប្រតិបត្តិករ តាមរយៈក្រសួងតែម្ខាង គឺពិបាកនឹងទទួលបានភាពជោគជ័យណាស់ ដូច្នេះ ឯកឧត្តមបានស្នើឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍក៏ដូចជាសហការជាមួយក្រសួងក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលផងដែរ៕

ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


 

កិច្ចប្រជុំពិភាក្សាអំពីករណីប្រកាសរួមស្ដីពីការដាក់ឱ្យប្រើប្រាស់ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យារបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា​

កិច្ចប្រជុំពិភាក្សាជំរុញការអភិវឌ្ឍសេវាអេឡិកត្រូនិកវិស័យប្រៃសណីយ៍​


 ​

សន្និសីទព័ត៌មានស្តីពីការធ្វើតេស្តដោយជោគជ័យនៃបច្ចេកវិទ្យា 5G​

ប្រតិភូកម្ពុជាចូលរួមទស្សនកិច្ចសិក្សា “ស្តីពីការលើកកំពស់សេវាកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិត"​

piseth | ថ្ងៃ ពុធ ទី ០៧ ខែ មិនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1524

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤