ឯកឧត្ដមរដ្ឋ​លេខាធិការ​ កាន ច័ន្ទមេត្តា ​អញ្ជើញ​ជាអធិបតី​ប្រកាស​ជ័យ​លាភី​ទាំងបីរូប​ ក្នុង​កម្មវិធី​ “ស្រ្តីកម្ពុជា​ក្នុង​វិស័យបច្ចេកវិទ្យា​”​​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨  នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​មានរៀបចំពិធីប្រកាស​​នូវស្រ្តីខ្មែរទាំង០៣រូប ដែលត្រូវបានជ្រើសរើសក្នុងកម្មវិធី “​ស្រ្តីកម្ពុជា​ក្នុងវិស័យ​បច្ចេកវិទ្យា”។

កម្មវិធីនេះមានគោលបំណងលើកទឹកចិត្តស្រ្តីឱ្យចូលរួមកាន់តែច្រើនផុសផុលនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ​​ដើ​ម្បីចូលរួមចំណែកក្នុងការពាំនាំ និងកែប្រែកម្ពុជាឱ្យក្លាយទៅជាប្រទេសមួយដែលមានសក្តានុពល និងរីកចម្រើននៅក្នុងយុគសម័យ​ឌីជីថល​នេះ​។ កម្មវិធី​នេះផ្តោតលើប្រធានបទ “​ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមរយៈ​បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន”​ បាន​ប្រកាស​រកបេក្ខភាព​ជាស្ត្រីកម្ពុជា ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ និងមានការចូលរួមពីគណៈវិនិច្ឆ័យមកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀត។ បន្ទាប់មកគណៈវិនិច្ឆ័យបាន​ធ្វើ​​​ការជ្រើសរើស​ ហើយ​វាយតម្លៃរក​ស្រ្តី​ឆ្នើម​ដែល​មាន​គុណសម្បត្តិ​​​គ្រប់គ្រាន់​​។​ ជ័យលាភីក្នុងកម្មវិធីនេះ មាន ០៣រូប រួមមាន៖ កញ្ញា ចាន់ ពេញលក្ខ ទទួលបានជ័យជំនះ Cambodian Woman ICT Entrepreneur Award  ​កញ្ញា  ឡុង លក្ខិណា ទទួលបានជ័យជំនះ Cambodian Woman ICT Entrepreneur Award និង អ្នកនាង ហ្វាត់ ស៊ីអែម ទទួលបានជ័យជំនះ Cambodian Woman ICT Engineer Award។​   

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់និងបណ្ណសរសើរនេះ ​ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្តែងចំណាប់អារម្មណ៍ថា: “ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានមោទនភាពក្រៃលែងចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់បេក្ខភាពនារីៗ ចំនួន៣០នាក់ ហើយគណៈវិនិច្ឆ័យរបស់យើងវិញដែលមកពីស្ថាប័នផ្សេងៗក៏មានការកោតស្ញប់ស្ញែងទៅលើបេក្ខភាពនីមួយៗ។ មិនមានភាពងាយស្រួលទេក្នុងការជ្រើសរើសដោយស្រ្តីដែលចូលរួមនីមួយៗសុទ្ធតែមានសមត្ថភាព និងបទពិសោធខ្ពស់ៗ។ ក្រសួងសង្ឃឹមថា ឆ្នាំក្រោយពួកគាត់នឹងចូលរួមម្តងទៀត ហើយនឹងទទួលបានការស្នើបេក្ខភាព (nomination) អោយបានច្រើនជាងឆ្នាំនេះទៅទៀត”។  
ឯកឧត្តមបណ្ឌិត​ក៏​បាន​លើកឡើង​ផងដែរថា នាពេលកន្លងមកយើង​មើល​ឃើញ​ថា ស្រ្តី​កម្ពុជា​មានចំនួនតិចតួចណាស់​​ដែលបាន​ចាប់យក​ជំនាញ និងធ្វើការក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននេះ ទោះ​ជា​ពួក​គាត់​មាន​សមត្ថភាព និងការច្នៃប្រឌិតប្លែកៗ​​មិន​ចាញ់បុរស​ក៏​ដោយ​​។ ដើម្បីជំរុញ​ការចូលរួមបន្ថែមទៀត យើងចាំ​បាច់​ត្រូវ​បង្កើត​កម្មវិធី​លើកទឹកចិត្ត​នានា។​ ជាលទ្ធផល ពាន​រង្វាន់​ស្រ្តី​ឆ្នើមក្នុងវិស័យ​បច្ចេកវិទ្យា​នេះនឹង​ជួយបំផុស​​ទឹក​​​ចិត្ត​ឱ្យ​ស្រ្តីដទៃ​ទៀតចាប់អារម្មណ៍​ និងចូលរួម​​ជា​បន្ត​បន្ទាប់​​។ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានគឺជាឧបករណ៍មួយសម្រាប់ស្ត្រីក្នុងការបង្កើតមុខរបរតាមប្រព័ន្ធអ៊ឺនធឺណិតផងដែរ ទោះបីជាគាត់នៅផ្ទះក៏គាត់អាចរកកម្រៃបានផងដែរ ហើយវាក៏ជួយដល់ការប្រាស្រ័យទាក់ទងជាច្រើនផងដែរ៕




































 

​សិក្ខាសាលា​ពិភាក្សា​ ​ស្តីពី​ "​កិច្ច​សហប្រតិបត្តិការ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​កម្ពុជា​-​កូរ៉េ​"  ​ក្រោមអធិបតីភាព​ ​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​​

​កិច្ចប្រជុំ​ពិភាក្សា​ធ្វើ​បច្ចុប្បន្នភាព​ក្រុម​ការងារ​គ្រប់គ្រង​គេហទំព័រ​ ​និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​​​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​​

សន្និសីទសារព័ត៌មាន ស្តីពីដំណើរការ ការប្រើប្រាស់ និងលទ្ធផលនៃការអនុវត្តគម្រោងមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និង ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០១៧​

សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយឱ្យអនុវត្តប្រកាសចំនួនបី ដល់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងបណ្ដាប្រតិបត្តិករប្រៃសណីយ៍”​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ មិនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 985

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤