ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អីុវតឹក ​និងលោកជំទាវ​ អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិនារី ​៨មីនា ​ខួបលើកទី១០៧ ​ឆ្នាំ២០១៨​ ក្រោមប្រធានបទ​ “ស្ត្រីរួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ”​​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ ឈរ ណារី ត្រាំ អុីតឹក បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៧ ឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំង ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និយោជិតនារីទាំងអស់ ក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ទូរគមនាគមន៍កម្ពុជា ប្រៃសណីយ៍កម្ពុជា តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត និងក្រុមហ៊ុនបម្រើសេវាប្រៃសណីយ៍ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានមតិស្វាគមន៍ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ លោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់នូវការខិតខំប្រឹងប្រែង និងបានចំណាយពេលវេលាសម្រាប់ឧត្តមប្រយោជន៍ប្រទេសជាតិ សូមឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលជាបុរសបន្តការគាំទ្រ និងជំរុញការបង្កើនសមត្ថភាពរបស់មន្រ្តីរាជការ និងនិយោជិកជាស្រ្តីក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យទទួលបានតួនាទីធ្វើសេចក្តីសម្រេច ព្រមទាំងមានសិទ្ធិក្នុងការចូលរួមគ្រប់ភារៈកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងសូមឱ្យស្ត្រីខិតខំបង្កើនសមត្ថភាពខ្លួនឯងទាំងផ្នែកបច្ចេកទេស និងភាសា ដើម្បីទទួលបានវគ្គបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តទៀតថា “ប្រធានបទនេះ គឺជាសារមួយដ៏សំខាន់ដែលឆ្លុះបញ្ចាំងឱ្យឃើញពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននឹងកំពុងជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស និងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕














































 

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​ក​.​ស​.​ទ​-​US​O) ​លើក​ទី​៨​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​រួម​ស្តីពី​ “​កា​រដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​សេវា​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​របស់​មជ្ឈមណ្ឌល​គ្រប់គ្រងទិន្នន័យ(DMC)"​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អញ្ជើញ​ប្រកាស​សមាសភាព​គណៈកម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​សម្រាប់​គ្រប់គ្រង​ការ​អូស​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍-​ខ្សែ​កា​ប្លិ៍​អុបទិក​ទូរគមនាគមន៍​ ​នៅ​ទីប្រជុំជន​ ​ទីក្រុង​ ​រាជធានី​ ​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​និវត្តមកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ មិនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1636

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤