ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ​បានដឹក​នាំគណៈ​ប្រតិភូ​ក្រសួង ​ចូលរួម​សន្និសីទ​សមាគម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ពិភពលោក​ “GSMA ​Mobile ​World​ Congress”​ ប្រទេស​អេស្បាញ​​

បាសេឡូណា៖ ព្រឹកថ្ងៃច័ន្ទ ១២កើត ខែផល្គុន ​ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ​ខែកុម្ភៈ ​ឆ្នាំ២០១៨ ​ទីក្រុង​បាសេឡូណា​ ឯកឧត្តម​ ត្រាំ អុីវតឹក ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ បាន​ដឹក​នាំគណៈ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ អញ្ជើញ​ចូល​រួម​សន្និសីទ​សមាគម​ប្រព័ន្ធ​ទូរ​ស័ព្ទ​ចល័ត​ពិភពលោក​ “GSM ​Association ​Mobile​ World​ Congress”​ ប្រចាំ​ឆ្នាំ២០១៨ ​ដែល​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី​២៦​ ដល់​ថ្ងៃទី២៨​ ខែកុម្ភៈ ​ឆ្នាំ​២០១៨ ​នៅទីក្រុង​បាសេឡូណា ​ប្រទេស​អេស្ប៉ាញ​។ សន្និសីទ​នេះ​រៀប​ចំឡើង​ដោយ​សមាគម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ពិភពលោក ​(GSM ​Association ​Mobile​ World ​Congress)​។ ​វេទិកានេះ​ប្រមូលផ្តុំ​នូវ​អ្នក​រៀប​ចំគោល​នយោបាយ ​និយ័តករ​ទូរគមនាគមន៍ ​អ្នក​ផលិត​គ្រឿង​បរិក្ខារ​ទូរ​គមនាគមន៍ ​អ្នក​ស្រាវជ្រាវ​ និង​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​មក​ពី​ជុំវិញ​ពិភព​លោក​ ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ ​ចែក​រំលែក​បទពិសោធន៍ ​ឧត្តមានុវត្ត​ក្នុង​ការ​គ្រប់គ្រង​ ការងារ​និយ័តកម្ម​ និង​នវានុវត្តទាក់ទង​នឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ចុងក្រោយ​ក្នុង​បរិបទ​សេដ្ឋកិច្ចពុទ្ធិ ​និង​ការ​ប្តូរ​ប្រព័ន្ធ​សោ​ត​ទស្សន៍​ទៅ​ជាឌីជីថល​ប្រកប​ដោយ​បរិយាប័ន​។ ក្រៅ​ពីនេះ​ក៏មាន​ការ​ដាក់​តាំង​ពិពរណ៌​បច្ចេក​វិទ្យា​ទាក់ទង​នឹង​ឧស្សាហកម្ម​ទូរស័ព្ទចល័ត​ពីសំណាក់​ក្រុមហ៊ុន​ល្បីៗ​មក​ពីគ្រប់​តំបន់​នៃពិភពលោក​ចូលរួមផង​ដែរ​៕








 

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​អញ្ជើញ​ប្រកាស​សមាសភាព​គណៈកម្មការ​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​សម្រាប់​គ្រប់គ្រង​ការ​អូស​រាយ​បណ្តាញ​ខ្សែ​កា​ប្លិ៍-​ខ្សែ​កា​ប្លិ៍​អុបទិក​ទូរគមនាគមន៍​ ​នៅ​ទីប្រជុំជន​ ​ទីក្រុង​ ​រាជធានី​ ​ខេត្ត​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​អញ្ជើញ​និវត្តមកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​លើក​ទី​១​៨ ​នៅ​សាធារណៈ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​​

piseth | ថ្ងៃ ច័ន្ទ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 550

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤