ឯកឧត្ដម ​ត្រាំ អុីវតឹក បាន​អញ្ជើញ​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ ​(KT) ​ស្តីពី​ការ​ពង្រឹង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ (ICT)​ នៅ​ប្រទេស​កម្ពុជា​​

សាធារណរដ្ឋ​កូរ៉េខាងត្បូង​៖ ថ្ងៃសុក្រ ៩រោច​ ខែមាឃ​ ឆ្នាំរកា ​នព្វស័ក ​ព.ស.២៥៦១​ ត្រូវនឹង​ថ្ងៃទី០៩ ​ខែកុម្ភៈ ​ឆ្នាំ២០១៨​ នៅ​សាធារណ​រដ្ឋកូរ៉េ​ ឯកឧត្ដម ត្រាំ អុីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ តំណាង​ឲ្យ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ អញ្ជើញ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​សាជីវកម្ម​ទូរ​គមនាគមន៍​កូរ៉េ ​(KT)​ ស្តី​ពីការ​ពង្រឹង​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌មាន​ (ICT)​ នៅ​ប្រទេស​កម្ពុជា​ឱ្យ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង​។ KT ​គឺជាក្រុម​ហ៊ុន​ទូរស័ព្ទ​ដ៏​ធំ​ជាង​គេ​មួយ​របស់​រដ្ឋ​ នៃ​សាធារណ​រដ្ឋ​កូរ៉េ​ ដែល​បាន​នឹង​កំពុង​ផ្តល់​សេវាកម្ម​ជាច្រើន​ផ្នែក​ខាង​វិស័យ​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍ ​(Telecoms) ​និង​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (ICT)។​ ក្រុម​ហ៊ុន​បាន​បម្រើ​សេវាកម្ម​ខាង​ផ្នែកទូរស័ព្ទអចល័ត​ដល់​ប្រជាជន​ប្រមាណ​ 90% ​និង​អ៊ីន​ធឺណិត​ល្បឿន​លឿន​ដល់​ប្រជាជន​ប្រមាណ ​45%​ នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​។ ទន្ទឹម​គ្នា​នេះដែរ​ KT​ បាន​នឹង​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​របស់​កម្ពុជា​ក្នុង​ការ​ជម្រុញ​កំណែ​ទម្រង់​ និង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ក្រុម​ហ៊ុន​ទូរ​គមនាគមន៍​កម្ពុជា​ (TC)​ របស់រដ្ឋ​ តាម​រយៈ​ការ​ផ្តល់​ប្រឹក្សា​ខាង​ផ្នែក​បច្ចេកទេស ​ការ​បញ្ជូន​អ្នក​ជំនាញ​បច្ចេក​ទេស​មាន​បទពិសោធន៍​មក​ប្រទេស​កម្ពុជា ​និងការ​ផ្តល់​ឱកាស​ក្នុង​ការ​សិក្សា​បន្ថែម​លើ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ KT​ ដូចជា ​ប្រព័ន្ធ​ 5G Artificial​ Intelligence ​(AI)​ Internet ​of Things (IoT) ​ជាដើម​។ ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​បរិយាកាស​ដ៏រីករាយ​ និង​ស្និទ្ធ​ស្នាល​បំផុត​៕

ឯកឧត្ដម ​ត្រាំ អុីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍




 

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងដាក់ឲ្យដំណើរការប្រព័ន្ធ Digital Connectivity for School ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ ​អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ខេត្ត​ព្រះវិហារ​ ថ្មី​​

piseth | ថ្ងៃ សៅរ៍ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 651

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤