ក្រុម​ការងារ​របស់​មន្ទីរ​ប្រៃសណីយ៏​ខេត្ត​ពោធិ៍សាត់បាន​ចុះ​សិក្សា​រក​តំបន់​ដែល​គ្មាន​សេវាទូរស័ព្ទ​ នៅ​តំបន់​ទឹក​ធ្លាក់​ច្រក​ល្អៀង​ ខេត្ត​ពោធិ៍​សាត់​​

ខេត្តពោធិ៍សាត់៖ ថ្ងៃសុក្រ ​៩រោច ​ខែមាឃ ​ឆ្នាំរកា ​នព្វស័ក ​ព.ស.២៥៦១ ​ត្រូវ​នឹង​ថ្ងៃទី​ ០៩​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ក្រុម​ការងារ​របស់​មន្ទីរ​ប្រៃសណីយ៏​ខេត្ត​ពោធិ៍សាត់​​ដោយ​បាន​ការ​អនុញ្ញាត​ ពី​ឯកឧត្តម​អភិបាលខេត្ត​ បាន​ចុះ​សិក្សា​រក​តំបន់​ដែល​គ្មាន​សេវាទូរស័ព្ទ​ នៅ​តំបន់​ទឹក​ធ្លាក់​ច្រក​ល្អៀង​ ស្ថិត​ក្នុង​ភូមិ​បំណក់​ ឃុំ​ឈើតុំ ​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់​ ។ ក្នុង​ការ​ចុះ​សិក្សា​នេះ ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​មិត្តហ្វូន​ មន្ទីរ​ទេសចរណ៍​ខេត្ត​ មន្ទីរ​បរិស្ថាន​ខេត្ត​ និង​ប្រធាន​សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​ច្រក​ល្អៀង។ ​ក្នុង​ការ​ចុះ​សិក្សា​ខាង​លើនេះ​ ទទួល​​បាន​លទ្ធផល​ដូច​ខាង​ក្រោម​៖

១.តំបន់​រមនីយដ្ឋាន​ខាងលើ ​មិនទាន់​មាន​សេវាទូរស័ព្ទ​នៅ​ឡើយ ​
២.តម្រូវ​ការ​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ និងអ៊ីន​ធឺណិត​ខ្លាំង​ ពិសេស​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​មាន​ការ​កើន​ឡើង​ជា​លំដាប់​ ទាមទារ​ត្រូវ​មានសេវា​ សម្រាប់​ទំនាក់​ទំនង​ និង​ ចែក​រំលែក​ព័ត៌មាន​
៣.ក្រុមការងារបានឯកភាពគ្នា​គោរព​ស្នើសុំ​ទីតាំង​មួយ​កន្លែង ​នៅ​ត្រង់​ជាយ​ចំណត​រថយន្ត​ ក្បែរ​បង្គោល​ភ្លើង​ទៅ​ឯកឧត្តម​អភិបាល​ខេត្ត​សម្រាប់​ប្រគល់​ជូន​ ក្រុមហ៊ុន​ធ្វើការ​សាង​សង់ ​បង្គោល​អង់តែន​ថ្មី​ផ្តល់​សេវា​ជូន​ប្រជាជន​ប្រើប្រាស់។​










 

អំពីមន្ទីរខេត្តពោធិ៍សាត់​

piseth | ថ្ងៃ សុក្រ ទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1557

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤