ឯកឧត្តមរដ្ឋ​មន្ត្រី​ ត្រាំ អុីវតឹក​ បាន​អញ្ជើញ​ជា​អធិបតី​​ក្នុងសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​សមាគម​បុគ្គលិក​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​កម្ពុជា​ អាណត្តិទី៨​ និង​ទិសដៅ​ការងារ​អាណត្តិ​ទី៩​​

រាជធានីភ្នំពេញ៖ ព្រឹក​ថ្ងៃពុធ​ ០៧រោច​ ខែមាឃ ​ឆ្នាំរកា ​នព្វស័ក ​ព.ស.២៦៥១​ ត្រូវ​នឹង​ថ្ងៃទី០៧ ​ខែកុម្ភៈ ​ឆ្នាំ២០១៨​ នៅទីស្តី​ការ​ក្រសួង​ ឯកឧត្តម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​និង​ជា​ប្រធាន​កិត្តិយស​សមាគម​បុគ្គលិក​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ជាអធិបតី​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​សមាគម​បុគ្គលិក​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​កម្ពុជា ​អាណត្តិទី៨​ ទិសដៅ​ការងារ​អាណត្តិ​ទី៩​ និង​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាស​ភាព​គណៈ​កម្មាធិការ​កណ្តាល​សមាគម​អាណត្តិទី៩​ ថ្មី​ សម្រាប់​ឆ្នាំ​២០១៨​-២០១៩​ ដោយ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ ២០រូប​។ ​ជាលទ្ធផល​ឆ្លង​តាម​ការ​បោះឆ្នោត​ចំនួន​ ១១៦​សម្លេង​ ឯកឧត្ដម​ ទេព ​ប៊ុន្ថា ​និងឯកឧត្ដម ​អ៊ូ បូរ៉ាត់​ ទទួល​បាន​សម្លេង​ស្មើគ្នា​ ហេតុ​នេះ​គណៈ​កម្មាធិការ​ទាំង​ ១១រូប​ នឹង​ប្រកាស​ជ្រើស​រើស​ប្រធាន​មួយ​រូប​នៅ​ពេល​ក្រោយ​។​ អង្គសន្និបាត​ក៏​បាន​សម្រេច​ជាឯកច្ឆ័នផង​ដែរ​ដោយ​ធ្វើ​វិសោធន​កម្មលក្ខន្តិកៈ​សមាគម​លើ​មាត្រា​៥៥​ និង​មាត្រា​៥៦​ ជំពូក៨​ ស្តី​ពី​ជំនួយ​វិភាគ​ទាន​ ដោយ​ទទួល​សម្លេង​គាំទ្រ​១០០%​៕​



ឯកឧត្តម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍






























 

ឯកឧត្ដម​រដ្ឋមន្ត្រី ​ត្រាំ អុីវតឹក ​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីប្រកាស​តែងតាំង​ក្រុម​ប្រឹក្សាភិបាល ​នៃ​ទូរគមនាគមន៍​កម្ពុជា​សម្រាប់​អាណ្ណត្តិទី៥​ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា​

ពិធីសូត្រមន្ត​ រាប់បាត្រ ​និងសំណេះ​សំណាល​ជាមួយ​មន្ត្រីរាជការ​ និងនិវត្តន៍ជន ​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​​

ឯកឧត្តមរដ្ឋមន្ត្រី ​ត្រាំ អុីវតឹក ​អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ក្រុម​ប្រឹក្សា​ភិបាល​ មូល​និធិកាតព្វកិច្ច​សេវាសកល​ទូរគមនាគមន៍​​

ឯកឧត្ដមរដ្ឋមន្ត្រី​ ត្រាំ អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៧ ​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​ របស់​ក្រសួង​ប្រៃសណីយ៍​

piseth | ថ្ងៃ ពុធ ទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 364

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤