ឯកឧត្តម អេ សុភា បាន​ដឹកនាំកិច្ច​ប្រជុំ​ក្រុម​ការងារ​ទទួល​បន្ទុក​សរសេរ​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​នៃ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​​

រាជធានីភ្នំពេញ៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​១រោច​ ខែមាឃ ​ឆ្នាំរកា ​នព្វស័ក ​ព.ស.២៥៦១ ​ត្រូវ​នឹង​ថ្ងៃ​ទី០១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ទីស្ដីការ​ក្រសួង ​ឯកឧត្តម អេ សុភា ​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគមនាគមន៍​ និង​ជា​​ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​សរសេរ​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​លើក​ដំបូង​ក្រុម​ការងារ​ទទួល​បន្ទុក​សរសេរ​របាយការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ និង​ដើម្បី​ផ្សព្វផ្សាយ​សមាស​ភាព​ក្រុម​ការងារ ​និង​កំណត់​ទិស​ដៅ​ការងារ​សំខាន់ៗ​រ​បស់​ក្រុម​ការងារ​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នៃ​អង្គភាព​ពាក់​ព័ន្ធ​ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយក​ដ្ឋាន​នានា​ក្រោម​ឳវាទ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ ដែល​ជា​សមាស​ភាព​ក្រុម​ការងារ​។ ជា​កិ​ច្ច​ចាប់​ផ្ដើម​ ឯកឧត្តម​ ប្រធាន​ក្រុម​ការងារ​ បាន​បញ្ជាក់​ជូន​ក្រុម​ការងារ​អំពី​កិច្ចការ​ចំាបាច់​មួយ​ចំនួន​ដែល​ឈាន​ទៅ​ដល់​ការ​បង្កើត​ក្រុម​ការងារ​ទទួល​បន្ទុក​សរសេរ​របាយ​ការណ៍ ​និង​កិច្ចការ​អនុវត្ត​កន្លង​មក​ពាក់ព័ន្ធ​នឹង​ការ​សរសេរ​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​ជូន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​។​

ឯកឧត្តម អេ សុភា ​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគមនាគមន៍

ផ្អែកតាមសេចក្ដីសម្រេចលេខ ០១២ បទ.ស.ស.រ ចុះថ្ងៃច័ន្ទ ​១៤រោច​ ខែបុស្ស ​ឆ្នាំរកា ​នព្វស័ក​ ព.ស.២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី១៥​ ខែមករា​ ឆ្នាំ​២០១៨​ ក្រុម​ការងារ​នេះ​មាន​តួនាទី ​និង​ភារ​កិច្ច​ដូច​តទៅ៖​
- ដឹកនាំ​ការ​សរសេរ​របាយ​ការណ៍​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ តាម​ការ​ស្នើ​សុំ​ពី​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​ស្ថាប័ន​ពាក់ព័ន្ធ​។
- ពិនិត្យ​ និងលើកយោបល់ជូនថ្នាក់ដឹកនាំក្រសួង​អំពី​ការ​ងារ​ពាក់ព័ន្ធ​នឹង​សិទិ្ធ​មនុស្ស​ក្នុង​ក្រប​ខណ្ឌ​ក្រសួង ​និង​អនុវត្តន៍​សេចក្ដី​សម្រេច​ ឬបទ​បញ្ជា​នានា​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង។​
- សិក្សា​ស្រាវជ្រាវ​ និង​ប្រមូល​ទិ​ន្នន័យ​ពាក់​ព័ន្ធ​នឹង​ក្របខណ្ឌច្បាប់​ គោលនយោបាយ ​ផែនការ​យុទ្ធ​សាស្ត្រ​ និង​លទ្ធផល​ការងារ​សម្រេច​បាន​របស់​ក្រសួង​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​សរសេរ​របាយការណ៍​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​នៃ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​។
​- ស្រាវជ្រាវប្រមូលចងក្រងឯកសារទាក់ទងសិទ្ធិមនុស្ស ​ធ្វើការ​អប់រំ​បណ្ដុះ​បណ្ដាល​ និង​ផ្សព្វ​ផ្សាយ​ឯកសារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ដល់​មន្ត្រី​ក្រុម​ការងារ​ទទួល​បន្ទុក​សរសេរ​របាយការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​។​
- តាមដានព័ត៌មានដែលចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ​និង​បណ្ដាញ​សង្គម​នានា​ និង​ពី​ប្រភព​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​។​
- បំពេញការងារសិទ្ធិមនុស្សផ្សេងទៀតតាមការ​ចង្អុល​បង្ហាញ​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​។​

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្ដមប្រធានក្រុមការងារ​ បាន​សម្រេច​ដាក់​ទិស​ដៅ​ចំនួន៣​គឺ ៖​
១.អង្គភាពចំណុះត្រូវផ្ដល់ជារបាយការណ៍របស់អំពីលទ្ធផលសម្រេចបាន ​និង​ទិសដៅ​អនុវត្ត​បន្ត​របស់​អង្គភាព​ខ្លួន រៀង​រាល់​មួយ​ត្រី​មាស​ម្តង​
២.ក្រុមការងារត្រូវខិតខំតាមដានសិក្សាស្វែងយល់ព័ត៌មានស្ដីពី​សិទ្ធិមនុស្ស​តាម​បណ្ដារ​សារ​ព័ត៌មាននានា និង​បណ្ដាញ​អ៊ីន​ធឺណិត​ ពិសេស​បណ្ដាញ​សង្គម​
៣.ពិនិត្យលទ្ធភាពរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព​ពាក់ព័ន្ធ​នឹង​ចំណេះ​ដឹង​ជាមូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស​ និង​អំពី​ការ​សរសេរ​របាយការណ៍​សិទ្ធិ​មនុស្ស​ដល់​ក្រុម​ការងារ​។

កិច្ចប្រជុំបានបញ្ចប់នាវេលាម៉ោង ១០:៤៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ​ស្ថិត​ក្រោម​បរិយាកាស​រីករាយ ​និង​ស្និទ្ធិ​ស្នាល​យ៉ាង​ក្រៃ​លែង​៕






 

សិក្ខាសាលា​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​ការ​កែសម្រួល ​និង​បំពេញ​បន្ថែម​លេខ​កូដ​ប្រៃសណីយ៍​ឆ្នាំ​២០១៧​​

សន្និសីទ​សារព័ត៌មាន​មូល​និធិ​នៃ​កាតព្វកិច្ច​​សេវាសកល​ទូរ​គមនាគមន៍”​ និង​ “មូល​និធិ​​នៃ​ការ​កសាង​សមត្ថភាពនិង​ការ​ស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​​លើ​វិស័យ​​ទូរ​គមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន​”​

សិក្ខា​សាលា​ប្រមូល​ធាតុ​ចូល​ដើម្បី​រៀប​ចំ​គោល​នយោបាយ​សម្រាប់​ការ​បង្កើត​ធុរកិច្ច​ឌីជីថល ​(Start-up​ Policy ​Hack)​​

​វេទិកា​ថ្នាក់​តំបន់​លើ​ទី៦​ និង​ចូល​រួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​វេទិកា ​"ភាព​ជា​អ្នក​ដឹក​នាំ​ឌីជីថល​ឆ្ពោះ​ទៅ​កាន់​អាស៊ាន​ឆ្លាត​វៃ​ ២០២០​"​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 278

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤