​ឯកឧត្ដម​​រដ្ឋ​មន្ត្រី​ ត្រាំ អុីវតឹក អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​គម្រោង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផ្នែក​មូល​ដ្ឋាន​គ្រឹះ ​និង​ជំនាញ​បច្ចេក​វិទ្យា​ គមនាគមន៍​ និង​ព័ត៌​មាន​​សម្រាប់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​នៅ​មូល​ដ្ឋាន​​

រាជធានីភ្នំពេញ៖ ព្រឹក​ថ្ងៃច័ន្ទ ៦​កើត​ ខែមាឃ​ ឆ្នាំរកា ​នព្វស័ក​ ព.ស.២៥៦១​ ត្រូវ​នឹង​ថ្ងៃទី​២២​ ខែ​មករា​ ឆ្នាំ​២០១៨​ នៅទីស្ដី​ការ​ក្រសួង ​ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ “គម្រោង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផ្នែក​មូល​ដ្ឋាន​គ្រឹះ ​និង​ជំនាញ​បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌​មាន​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​នៅ​មូល​ដ្ឋាន​”​។

ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​

គម្រោងនេះស្ថិតនៅក្រោមការគាំទ្រនៃកម្មវិធីភាពជាដៃគូរ​បស់ ​JICA​ (ហៅកាត់ថា​ JPP​)​ ដែល​ជាកម្ម​វិធី​សហ​ប្រតិបត្តិការ​បច្ចេកទេស​អនុវត្ត​ដោយ ​JICA​។ អង្គការ​អនុវត្ត​គឺ ​CIESF​​ ដែល​ជា​អង្គការ​អន្តរជាតិ​មិន​ស្វែង​រក​ប្រាក់​ចំណូល​ (NPO)​ នៃ​ប្រទេស​ជប៉ុន​ និង​វិទ្យា​ស្ថាន​ជាតិ​ប្រៃ​សណីយ៍ ​ទូរគមនាគមន៍​ បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌មាន ​(NIPTICT) ​របស់​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍ ​នៃ​ប្រទេស​កម្ពុជា​។ ​គម្រោង​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​រួម​ចំណែក​ដល់​ការ​ស្តារ​ឡើង​វិញ​សេដ្ឋកិច្ច​ជនបទ​នៃ​ប្រទេស​កម្ពុជា​ ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥​-២០២៥​។

ក) ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ និង​ការងារ​ពាក់​ព័ន្ធ​ផ្សេងៗ​
ខ) ​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស​សំរាប់​វិស័យ​ឧស្សាហកម្ម​
គ) ការ​កាត់​បន្ថយ​ការ​ប្រមូល​ផ្តុំ​ហួស​ប្រមាណ​នៅ​តំបន់​ទីក្រុង​

បច្ចុប្បន្ននេះ ​ប្រសិន​បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​បាន​បង្ហាញ​អោយ​ឃើញ​ថា ​ការ​ខ្វះ​ខាត​ការ​បណ្ដុះ​បណ្ដាល​ព័ត៌មាន​វិទ្យា​ជាក់​ស្តែង​ដែល​ជា​តំរូវ​ការ​ឧស្សាហកម្ម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នឹង​មិន​មាន​មធ្យោបាយ​វាស់​វែង​ជំនាញ​បច្ចេក​វិទ្យា​ព័ត៌មាន​ និង​ចំណេះ​ដឹង​របស់​វិស្វករ​បច្ចេកវិទ្យា​ និង​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា​នោះ​ឡើយ។​ ទិដ្ឋភាព​ទាំង​នេះ​អាច​បង្ហាញ​ពី​ឧបសគ្គ​ទល់​នឹង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​បច្ចេក​វិទ្យា​នៅ​កម្ពុជា​។​ គម្រោងនេះ​ ចាប់​ផ្តើម​ពី​ខែតុលា ​ឆ្នាំ​២០១៧ ​ដល់​ខែ​កញ្ញា ​ឆ្នាំ២​០២១​ ដែល​មាន​រយៈពេលបួន​ឆ្នាំ ​ដោយ​ផ្តោត​លើ​សកម្មភាព​ធំៗ​ចំនួន​បីរួ​ម​មាន​ ការ​បណ្តុះ​បណ្តាល​ព័ត៌មាន​វិទ្យា​ជា​លក្ខណៈ​អនុវត្តន៍​ជាក់​ស្តែង​ ការ​លើក​កម្ពស់​បច្ចេក​វិទ្យា​នៅ​តាម​តំបន់​ជនបទ​ និង​ការ​បង្កើត​ការងារ​ព័ត៌​មាន​វិទ្យា​។

សកម្មភាព​ចម្បង​របស់​គម្រោងនេះ ​គឺជា​ការបណ្តុះបណ្តាលព័ត៌មានវិទ្យាជាលក្ខណៈអនុវត្តន៍​ជាក់​ស្តែង​ដែល​មាន​បី​វគ្គ​ដូច​ខាង​ក្រោម​៖​
១) វគ្គសិក្សាមូលដ្ឋាន ​ដែល​ស្មើ​នឹងការ​ប្រលង​ IP​ (IT Passport) ​របស់ ​ITPEC​
២) វគ្គសិក្សាមធ្យម ដែលស្មើនឹងការ​ប្រលង​ FE​ (Fundamental​ IT​ Engineers) ​របស់ ​ITPEC​
៣) ​វគ្គ​សិក្សា​កំរិត​ខ្ពស់ ​ដែលស្មើ​នឹង​ការ​ប្រលង ​AP​ (Applied ​IT​ Engineers)​ របស់ ​ITPEC​

សូមបញ្ជាក់ថាវគ្គសិក្សាទាំងបីខាងលើគឺផ្អែក​លើ​ចំណាត់​ថ្នាក់​របស់ ​ITPEC​ (IT ​Professional​ Examination​ Council)​។
គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​អាច​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍ ​និង​លើក​កម្ពស់​ធនធាន​មនុស្ស​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​នឹង​នាំ​មក​នូវ​ការ​ជំរុញ​សេដ្ឋកិច្ច​ក្នុ​ង​ប្រទេស ​ជាពិសេស​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ស្ថិត​នៅ​ខេត្ត​ក្រុង​ចំនួន​បួន​គឺ​ ភ្នំពេញ ​បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ និង​ស្វាយ​រៀង​។

សូមបញ្ជាក់ថា វគ្គសិក្សាទាំងនេះ ​គឺផ្តោតសំខាន់លើ៣ចំនុ​ច​គឺ ​Technology​ Management​ និង ​Strategy ​។ កម្មវិធីសិក្សានេះ​ជា​កម្មវិធី​ដើម្បី​ប្រលង​យក​សញ្ញាប័ត្រ​វិស្វករ​ IT​ (Information​-Technology​ Engineers ​Examination ​- ITEE) ​ដែល​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ប្រទេស​ជប៉ុន​។ ជាពិសេស​បណ្តារ​ក្រុមហ៊ុន​ឯកជន​របស់​ប្រទេស​ជប៉ុន​ ដែល​កំពុង​វិនិយោគ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ កំពុង​ត្រូវ​ការ​បុគ្គលិក​ដែល​មាន​សញ្ញាប័ត្រ ​ITEE​ នេះ​។ សិក្ខាកាម​ដែល​ចូល​រៀន​វគ្គ​សិក្សា​នេះ ​នឹង​ក្លាយ​ជា​គ្រូ​បង្គោល ​ដើម្បី​បណ្តុះ​បណ្តាល​បន្ត​ទៅ​ដល់​មន្ត្រី​ ឬ​បុគ្គលិក​ សាស្ត្រាចារ្យ​ សិស្ស ​ផ្សេង​ទៀត​ក្នុង​ក្រសួង​/ស្ថាប័ន​ និ​ង​សាលា​របស់​ខ្លួ​ន។


សំរាប់ព័ត៌មានបន្ថែម សូមទាក់ទង៖​
លោកជា វិចិត្រ អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និងនវានុវត្តន៍​ នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ និង ​ICT
​តាមរយៈ ​០៦៩ ៦៥៧ ០០៧ ​ឬអ៊ីម៉ែល​ vichet.chea@niptict.edu.kh​

លោកស៊ុន វាសនា ​មន្ត្រី​ផ្សព្វផ្សាយ​សាធារណៈ ​និង​បណ្តុះបណ្តាល​នៃ​ការិយាល័យ ​JICA​ នៅ​កម្ពុជា​
តាមរយៈ​ ០២៣ ២១១ ៦៧៣​/៤​ ឬ ​០១២ ​៨៥១ ៤៤៤​ ឬ​អ៊ីម៉ែល ​Soun-Veasna@jica.go.jp

លោកលីម កុកហេង ​អ្នក​សម្រប​សម្រួល​គម្រោង​ នៃ​អង្គការ​មូល​និធិ​គាំទ្រ​ការ​អប់រំ​អន្តរជាតិ​កម្ពុជា​ (CIESF)​
តាមរយៈ ​០២៣​ ២១៦​ ៤៣៤​ ឬ ​០១៧​ ៥៥ ៤៤ ៧៥​ ឬអ៊ីម៉ែល l-kokheng@ciesf.org​
























 

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងដាក់ឲ្យដំណើរការប្រព័ន្ធ Digital Connectivity for School ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ ​អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ខេត្ត​ព្រះវិហារ​ ថ្មី​​

piseth | ថ្ងៃ ច័ន្ទ ទី ២២ ខែ មករា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 606

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤