ពិធី​បិទ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ “វិទ្យុ​គមនាគមន៍​ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និងប៉ាស៊ីហ្វិក​ ២០១៧​ - ការ​ផ្លាស់​ប្តូរ​បណ្តាញ​ទូរ​គមនាគមន៍​ពី ​4G ​ឈាន​ទៅ​រក​ 5G​ ក្នុង​តំបន់​”​ នៅសណ្ឋាគារសុខាភ្នំពេញ​

រាជធានីភ្នំពេញ៖​ នៅ​រសៀល​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៧ ​នៅ​សណ្ឋា​គារ​សុខា​ភ្នំពេញ ​ឯកឧត្ដម​ សុខ​ ពុទ្ធីវុធ​ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​​បិទ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ “វិទ្យុ​គមនាគមន៍​ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ ២០១៧​ -​ ការ​ផ្លាស់​ប្តូរ​បណ្តាញ​ទូរ​គមនាគមន៍​ពី​ 4G​ ឈាន​ទៅ​រក​ 5G​ ក្នុង​តំបន់​”​ ដែល​បាន​រៀប​ចំ​ដោយ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ (MPTC)​ ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ​ (ITU)​ ប្រព្រឹត្ត​ទៅ​ចាប់​ពីរ​សៀល​ថ្ងៃ​ទី​០៦​ នឹង​បាន​បញ្ចប់​នៅរសៀល​ថ្ងៃ​ទី​០៧ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ ​នៅ​សណ្ឋា​គារ​សុខា ​រាជ​ធានី​ភ្នំពេញ ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​



ពិធីបិទ​សិក្ខា​សាលា​ថ្នាក់​តំបន់​នេះ ​មាន​ការអញ្ជើញ​ចូល​ដោយ​ លោក​ François​ RANCY​ នាយក​ការិយាល័យ ​ទទួល​បន្ទុក​ផ្នែក​វិទ្យុ​គមនាគមន៍​ (BR) ​នៃ​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ​ (ITU)​ និង​អ្នក​ជំនាញ​មក​ពី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​កម្ពុជា​ ក្រសួង​-ស្ថាប័នជាតិ ​និយ័ត​ករ​ទូរ​គមនាគមន៍​កម្ពុជា ​ប្រតិភូ​តំណាង​ប្រទេស​ជា​សមាជិក​ ITU​ មក​ពី​ជាង​២០ប្រទេស ​ប្រតិបត្តិករ​ទូរ​គមនាគមន៍​ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​។​

នៅក្នុ​ងពិធិបិទ​សិក្ខា​សាលា​ថ្នាក់​តំបន់​នេះ ​លោក ​​François​ Rancy ​សង្ឃឹម​ថា​នឹង​ជួយ​ចែក​រំលែក​នូវ​ចក្ខុវិស័យ​ទៅ​កាន់​ការ​វិវឌ្ឍ​របស់​វិទ្យុ​គមនាគមន៍​តាម​រយ:​ការ​យល់​ដឹង​ពី​បច្ចេក​វិទ្យា​ថ្មីៗ​ និង​ការ​ចូល​រួម​ដោយ​ស្ថាប័ន​ផ្សេងៗ​ក្នុង​ការ​ជម្រុញ​វិស័យ​វិទ្យុ​គមនាគមន៍​នា​ថ្ងៃ​អនាគត​អោយ​កាន់​តែ​ប្រសើរ​ឡើង។​


​ឯកឧត្ដម​ សុខ​ ពុទ្ធីវុធ​ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍
 
ក្នុងឱកាសនោះ ​ឯកឧត្តម​ សុខពុទ្ធីវុធ​ អនុ​រដ្ឋលេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សិក្ខា​កាម​ និង​ជាពិសេស​វាគ្មិ​នដែល​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​ទាំងអស់​។ ​ឯកឧត្តម​ សង្ឃឹម​ថា​សិក្ខា​សាលា​នេះ​នឹង​ផ្តល់​ព័ត៌​មាន​ជា​ច្រើន​សម្រាប់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ និង​សិក្ខា​បាន​ចូល​រួម​ទាំង​អស់​ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ថ្មីៗ​ និង​ជា​ពិសេស​ទទួល​បាន​នូវ​ឱកាស​ និង​លទ្ធភាព​ទទួល​យក​នៅ​ពេល​បច្ចេកវិទ្យា​ 5G​ មក​ដល់​។​

តាមរ​យៈ​សិក្ខា​សាលា​នេះ​យើង​សង្ឃឹម​ថា​នឹង​អាច​ជួយ​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​គាំ​ទ្រ​ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​វិស័យ ​ICT ​នៅ​កម្ពុជា​៕​






















 

កិច្ច​ប្រជុំ​រៀប​ចំ​ទម្រង់​គំរូ​អាជ្ញា​ប័ណ្ណ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​

កិច្ច​ប្រជុំ​ក្រុម​ការងារ​គណៈ​កម្មាធិការ​រៀប​ចំ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ ​Postal ​E-Services​​

កិច្ច​ប្រជុំ​ដើម្បី​រៀប​ចំ​ទម្រង់​គំរូ​អាជ្ញាប័ណ្ណ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​​

​កិច្ច​ប្រជុំ​ដើម្បី​ធ្វើ​អធិការ​កិច្ច​ហិរញ្ញវត្ថុ​ក្នុង​ការិយ​បរិច្ឆេទ​ ២០១៦ និង​ឆ្នាំពា​ក់ព័ន្ធ​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៧

ចំនួនអ្នកអាន 695

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤