ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ​ កាន​ ច័ន្ទមេត្តា ​អនុញ្ញាត​ឲ្យ​លោក​ Miguel​ Eduardo​ Sanchez​ Martin​ និង​លោក ​Michael​ Ehst​ ជួប​ពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួង​​

រាជធានីភ្នំពេញ៖ ព្រឹក​ថ្ងៃ​ទី​០៨ ​ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ទីស្ដីការ​ក្រសួង ​ឯក​ឧត្តម​បណ្ឌិត​ កាន ​ច័ន្ទ​មេត្តា​ រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​អនុញ្ញាត​ឲ្យ​លោក​ Miguel​ Eduardo​ Sanchez​ Martin​ សេដ្ឋ​កិច្ច​វិទូ​ជាន់​ខ្ពស់​ជំនាញ​សាកល​គ្រប់​គ្រង​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​និង​សារ​ពើពន្ធ​ និង​លោក ​Michael​ Ehst​  អ្នក​ឯកទេស​លើ​វិស័យ​ឯក​ជន​នៃ​ Innovation​ and​ Entrepreneurship ​Unit​ តំណាង​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភព​លោក ​ជួប​ពិភាក្សា​ការងារ​លើ​ប្រធាន​បទ​៖ Digital​ Entrepreneurship​, Startup​, and​ Innovation​ ដើម្បី​ត្រៀម​ប្រែ​ក្លាយ​កម្ពុជា​ឆ្ពោះ​ទៅ​សេដ្ឋកិច្ច​ឌីជីថល​នៅ​ឆ្នាំ​២០២៣។​ បច្ចុប្បន្ន​នេះ ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍ ​កំពុង​បន្ត​រៀប​ចំ​យុទ្ធ​សាស្ត្រ​ស្តី​ពី​ Startup​ Digital​ Entrepreneurship​ សម្រាប់​ឆ្នាំ​២០១៨​ ទៅ​ឆ្នាំ​២០​២៣​។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្ទាប់ពី ​ឯកឧត្តមបណ្ឌិត ​កាន ​ច័ន្ទមេត្តា​ និង​ឯកឧត្តម​ សេង ​សុភាព ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃ​សណីយ៍ ​ទូរ​គមនាគមន៍​ បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ បាន​ជួប​គណៈ​ប្រតិ​ភូ​ធនាគារ​ពិភព​លោក​នៅ​ទី​ក្រុង​តាលីន​ ប្រទេស​អេស្តូនី​ កាល​ពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ ​នា​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី ​Startup​ Nation ​នៅទីក្រុង​តាលីន​ ប្រទេស​អេស្តូនី​ ពី​ថ្ងៃ​ទី២០ ​ដល់​ថ្ងៃ​ទី២២ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​៕​

ឯក​ឧត្តម​បណ្ឌិត​ កាន ​ច័ន្ទ​មេត្តា​ រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​






 

កិច្ច​ប្រជុំ​រៀប​ចំ​ទម្រង់​គំរូ​អាជ្ញា​ប័ណ្ណ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​

កិច្ច​ប្រជុំ​ក្រុម​ការងារ​គណៈ​កម្មាធិការ​រៀប​ចំ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ ​Postal ​E-Services​​

កិច្ច​ប្រជុំ​ដើម្បី​រៀប​ចំ​ទម្រង់​គំរូ​អាជ្ញាប័ណ្ណ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​​

​កិច្ច​ប្រជុំ​ដើម្បី​ធ្វើ​អធិការ​កិច្ច​ហិរញ្ញវត្ថុ​ក្នុង​ការិយ​បរិច្ឆេទ​ ២០១៦ និង​ឆ្នាំពា​ក់ព័ន្ធ​​

piseth | ថ្ងៃ សុក្រ ទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៧

ចំនួនអ្នកអាន 967

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤