Ministry of Posts and Telecommunications

​ឯកឧត្តម ត្រាំ ​ អុីវតឹក បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ “វិទ្យុ​គមនាគមន៍​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ ២០១៧​” នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​

រាជធានីភ្នំពេញ​៖ ​ថ្ងៃទី​0៤ ​ខែធ្នូ ​ឆ្នាំ​២០១៧ ​ឯកឧត្តម ត្រាំ ​ អុីវតឹក​ រដ្ឋមន្រ្តី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ “វិទ្យុ​គមនាគមន៍​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ ២០១៧​”​ ដែល​រៀប​ចំ​ដោយ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍ ​(MPTC)​ និង​មាន​កិច្ច​សហការណ៍​ជាមួយ​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ​ (ITU) ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី ​ថ្ងៃ​ទី​០៤ ​ដល់​ថ្ងៃទី​០៧ ​ខែធ្នូ ​ឆ្នាំ​២០១៧​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​រាជធានី​ភ្នំពេញ ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​។​

​ឯកឧត្តម ត្រាំ ​ អុីវតឹក​ រដ្ឋមន្រ្តី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​

ក្នុងសិក្ខាសាលានេះមានការអញ្ជើញ​ចូលរួមពី​លោក ​François​ RANCY ​នាយក​ការិយាល័យ​ទទួល​បន្ទុក​ផ្នែក​វិទ្យុ​គមនាគមន៍ ​(BR)​ នៃ​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ ​(ITU)​ និង​អ្នក​ជំនាញ​មក​ពី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​កម្ពុជា​ និយ័ត​ករ​ទូរ​គមនាគមន៍​កម្ពុជា​ ប្រតិភូ​តំណាង​រដ្ឋ​ជា​សមាជិក​ ITU​ មកពី​២២​ប្រទេស​ ប្រតិបត្តិករ​ទូរ​គមនាគមន៍​ និង​ភាគី​ពាក់​ព័ន្ធ​ដទៃ​ទៀត​។

សិក្ខាសាលាថ្នាក់តំបន់នេះ​គឺ​ជាវេទិកា​អន្តរជាតិ​មួយ​ប្រកប​ដោយ​អត្ថន័យ​ ដែល​យើង​នឹង​ធ្វើ​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ និង​ចែក​រំលែក​បទ​ពិសោធន៍​ ទៅ​លើ​ការ​វិវត្តន៍​បច្ចេក​វិទ្យា​ការ​ប្រើប្រាស់​វិសាល​ភាព​វិទ្យុ​គមនាគមន៍​ ប្រកប​ដោយ​ប្រសិទ្ធភាព​ និងស័ក្តិសិទ្ធភាព​ ការ​រៀប​ចំ​សម្រាប់​ការវិវត្តន៍ និង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា 5G​ នៅ​ពេល​អនាគត​ ដោយ​ទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ​ប្រកប​ដោយ​សុខដុម​នីយកម្ម​ ដែល​ធានា​បាន​នូវ​តម្លៃ​សមរម្យ​អាច​លៃលក​បាន​ សម្រាប់​ប្រជាជន​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ដែល​ជា​រដ្ឋ​សមាជិក​របស់​ ITU​។​

គួរបញ្ជាក់ផងដែរថា​ សិក្ខា​សាលា​ថ្នាក់​តំបន់​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ជា​រៀងរាល់​ឆ្នាំ​ចំនួន​៤​លើក​មក​ហើយ ​ដោយ​លើក​ទី១​ នៅ​ឆ្នាំ​២០១៣​ នៅ​ប្រទេស​ហ្វី​ជី​ លើកទី២​ នៅ​ប្រទេស​វៀត​ណាម​ លើកទី៣ ​នៅ​ហ្វី​លីពីន​ លើក​ទី៤​ នៅ​ប្រទេស​សាម៉ៅ​  និង​ជាកិត្តិយស​សម្រាប់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ នៅ​លើក​ទី៥​នេះ ​យើង​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​តំបន់​នេះ។​


























 

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឲ្យលោក Lin Hongliang អគ្គលេខាធិការ APPU ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង​

ឯកឧត្ដមរដ្ឋមន្ត្រី  ត្រាំ អុីវតឹក អនុញ្ញាតឲ្យលោកជំទាវឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ លើកទី៧ ​

piseth | ថ្ងៃ ច័ន្ទ ទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៧

ចំនួនអ្នកអាន 692

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤