ឯកឧត្តម ប៊ិន​ ឈិន ​​បាន​​អញ្ជើញ​​ជា​​អធិបតី​​ក្នុង​​ពិធី​​បើក​​កិច្ច​​ប្រជុំ​​ជា​​ផ្លូវ​​ការ​​ថ្នាក់​​រដ្ឋ​​មន្ត្រី​​​ទូរ​​គមនាគមន៍​​ និង​​ព័ត៌​មាន​​វិទ្យា​​អាស៊ាន​​លើក​​ទី​​១​​៧​ ​(TELMIN-17)​​​

ខេត្តសៀមរាប៖  ថ្ងៃទី៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ​​​ ឯកឧត្តម​ ប៊ិន​ ឈិន ​ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ​ រដ្ឋ​មន្ត្រី​ស្តី​ទី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី  ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​រប​ស់​សម្តេច​អគ្គ​មហា​សេ​នាបតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ជា​ផ្លូវ​ការ​ថ្នាក់​រដ្ឋ​មន្ត្រី​​ទូរ​គមនាគមន៍ ​និង​ព័ត៌​មាន​វិទ្យា​អាស៊ាន​លើក​ទី​១៧​ (TELMIN-17)​ ​ក្រោម​ប្រធាន​បទ​ “សន្ធិភាព ​និង​កម្មញ្ញភាព​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន៖ ឆ្ពោះ​ទៅ​សហគមន៍​មួយ​ដែល​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ឌីជីថល​”​ ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ​និង​ស្រប​ពេល​ការ​ប្រារព​ ខួប​ទី៥០​ឆ្នាំ​ នៃ​ការ​បង្កើត​អាស៊ាន​។ គោល​បំណង​នៃ​​​កិច្ច​ប្រជុំ​នេះ ​គឺឆ្ពោះ​ទៅ​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​រវាង​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​ រដ្ឋ​ជា​ដៃ​គូ​សន្ទនា​ និង​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ ​(ITU)​។​

ឯកឧត្តម​ ប៊ិន​ ឈិន ​ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ​ រដ្ឋ​មន្ត្រី​ស្តី​ទី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី

នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ជា​ផ្លូវការ​ ​​​ឯក​ឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ បាន​ថ្លែង​សុន្ទរកថា​ផ្តល់​នូវ​សារ​គន្លឹះ​ស្ដីពី​ការ​អភិវឌ្ឍ​ និង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ាន​ តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បណ្តា​រដ្ឋ​ជា​សមាជិក​ ដើម្បី​សម្រេច​បាន​នូវ​អាទិភាព​ផ្សេងៗ​របស់​អាស៊ាន​ ឆ្ពោះ​ទៅ​កាន់​ការ​សម្រេច​បាន​នូវ​ “ចក្ខុ​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​”​។

នា​អំឡុងពេល​នៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីអាស៊ាន​ទាំងអស់​នឹង​​ផ្លាស់​ប្តូរ​​យោបល់​គ្នា​លើ​​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ និង​ពិភាក្សា​​លើ​​របាយការណ៍​របស់​​កិច្ច​ប្រជុំ​ឧត្តម​មន្ត្រី​​ទូរ​គមនាគមន៍​ និង​ព័ត៌មាន​​វិទ្យា​អាស៊ាន​លើ​វឌ្ឍនភាព​ និងសមិទ្ធផល​នៃ​កិច្ច​​សហប្រតិបត្តិការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ឆ្នាំ​២០១៧​ ដែល​រួម​មាន៖​ អនុសាសន៍​របស់​កិច្ច​ប្រជុំ​ឧត្តម​​មន្ត្រី​​ទូរ​គមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​អាស៊ាន​ ​យុទ្ធ​សាស្ត្រ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​អាស៊ាន​ របាយ​ការណ៍​ស្តីពី​សកម្មភាព​​របស់​​ក្រុមប្រឹក្សា​និយ័តករ​ទូរគមនាគមន៍​អាស៊ាន ​ការ​អនុវត្ត​សកម្មភាព​ការងារ​និង​លទ្ធផល​ឆ្នាំ​២០១៧​ ការ​វាយ​តម្លៃ​សមិទ្ធផល​នៃ​ការ​អនុវត្ត​ផែនការ​មេ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​អាស៊ាន​​ឆ្នាំ​២០២០​ និង​គម្រោង​ថវិកា​សម្រាប់​ការ​អនុវត្ត​ផែន​ការ​មេ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​អាស៊ាន​ឆ្នាំ​២០២០​។

ជាងនេះទៅទៀត រដ្ឋមន្ត្រី​ទូរគមនាគមន៍អាស៊ាននឹងជួបពិភាក្សា​​ផ្លាស់​ប្តូរ​​យោបល់​គ្នា​ជាមួយ​នឹង​​រដ្ឋ​មន្ត្រី​មក​ពី​​បណ្តារដ្ឋ​ជាដៃ​គូ​សន្ទនា​ និង​អគ្គ​លេខា​ធិការ​នៃ​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ ​ស្តីពី​​«កិច្ច​សហ​ប្រតិបត្តិការ​លើ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​»​៕​




































































 

ពិធី​​ប្រកួត​ដណ្តើម​ពាន​រង្វាន់​បច្ចេក​វិទ្យា​គមនាគមន៍​ ​និង​ព័ត៌​មាន​អាស៊ាន​​ឆ្នាំ​២០១៧ ​(AICTA​ ២០១៧)​


 ​

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក  បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ របស់បណ្តាញនិយ័តកម្មទូរគមនាគមន៍នៃប្រទេសនិយាយភាសាបារាំង (FRATEL)​

លោកជំទាវអនុរដ្ឋលេខាធិការ ជ្រឹង បុទុមរង្សី អញ្ជើញជាអធិបតីក្នុងពិធីចុះផ្សព្វផ្សាយការងារយេនឌ័រ និងសំណេះសំណាលជាមួយមន្ត្រីរាជការនិយោជិកប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល និងខេត្តតាកែវ​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណប្រតិភូក្រសួង បានចូលរួមពិធីប្រគល់ពានរង្វាន់ ICT អាស៊ានឆ្នាំ២០១៦​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 332

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤