ឯកឧត្ដមរដ្ឋ​មន្ត្រី​ ត្រាំ ​អុីវតឹក​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ធុរៈ​កិច្ច​ស្ដី​ពី​ “ការ​ក្រសោប​យក​សេដ្ឋកិច្ច​ឌីជី​ថល​”​ នៅ​សណ្ឋាគារ​អប្សរា​ផា​ឡេស​ ខេត្ត​សៀមរាប​​

ខេត្តសៀមរាប៖ រសៀល​ថ្ងៃទី​២៩ ​ខែ​វិចិ្ឆកា​ ឆ្នាំ​២០១៧​ នៅ​សណ្ឋា​គារ​អប្សរា​ផាឡេស ​ខេត្ត​សៀម​រាប​ ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ សហការ​ជាមួយ​សមាគមន៍​ CIO​ Asean​ បាន​រៀប​ចំ​វេទិកា​ធុរៈ​កិច្ច​ក្រោម​ប្រធាន​បទ​ “ការ​ក្រសោប​យក​សេដ្ឋ​កិច្ច​ឌី​ជីថល​”​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​។​

ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​

វេទិកានេះ​ត្រូវ​បាន​ប្រារព​ឡើង​ដំណាល​គ្នា​ជាមួយ​កិច្ច​ប្រជុំ​ថា្នក់​ឧត្តម​មន្ត្រី​ និង​ថ្នាក់​រដ្ឋ​មន្ត្រី​ទូរ​គមនាគមន៍​អាស៊ាន​ ដែល​អ្នក​ចូលរួ​ម ​និង​វាគ្មិន​ជាតិ​-អន្តរ​ជាតិ​ ប្រមាណ​មួយ​រយ​នាក់ដែល​មក​ពីខាង​រដ្ឋា​ភិបាល​ វិស័យ​ឯកជន​ សាកល​វិទ្យាល័យ ​និង​សហគមន៍​នានា​ ដើម្បី​ចែក​រំលែក​ទស្សនៈ​ ឧត្តមានុវត្តន៍​ និង​ផ្តល់​យោបល់ ​ដើម្បី​ចូល​រួម​ក្នុង​ការ​រៀប​ចំ​យុទ្ធសាស្រ្ត​ និង​គោល​នយោបាយ​សេដ្ឋកិច្ច​ឌីជីថល​។ ​ទាំងនេះ​បង្ហាញ​យ៉ាង​ជាក់​ច្បាស់​នូវ​ការ​តាំង​ចិត្ត​របស់​វិស័យសាធារណៈ ​វិស័យ​ឯកជន​ សាកល​វិទ្យាល័យ ​និង​សហគមន៍​ ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​

បន្ទាប់​ពី​វេទិកា​ធុរៈ​កិច្ច​ក៏​មាន​ការ​តាំង​ពិព័រណ៍​ធុរៈ​កិច្ច​បច្ចេក​វិទ្យាគមនាគមន៍ ​និង​ព័ត៌មាន​ ដែល​នឹង​ប្រារពឡើង​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ​ដល់​ថ្ងៃ​ទី០១​ ខែធ្នូ​ ឆ្នាំ​២០១៧។​ ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ក្នុង​ស្រុក​ និង​កម្រិត​តំបន់​ចំនួន​ប្រមាណ ​៤០​ក្រុម​ហ៊ុន​ បាន​ចូល​រួម​ធ្វើការ​តាំង​បង្ហាញ​នូវ​ផលិត​ផល​ថ្មីៗ​ និង​ដំណោះ​ស្រាយ​បច្ចេក​វិទ្យា​ប្រកប​​ដោយ​នវានុវត្តន៍​ជាអាទិ៍​៖​ បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ សេវាកម្ម​អនឡាញ ​(Online​ Service)​ មាតិកា​ឌីជីថល ​(Digital​ Contents)​ ពាណិជ្ជកម្ម​អេឡិក​ត្រូនិក​ (e-Commerce) ​រដ្ឋាភិបាល​អេឡិក​ត្រូនិក​ (e-Government)​ ទិន្នន័យ​ធំ ​(Big-Data) ​អ៊ីន​ធឺណេត​នៃ​វត្ថុ​ (Internet of Thing “IoT”)​, ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរ​គមនាគមន៍ ​(Telecommunication​ Infrastructure)​ និង​សេវា​ទូរ​គមនាគមន៍​ (Telecommunication​ Services)​។ ពិព័រណ៍​ធុរៈ​កិច្ចនេះ ​ក៏​ផ្តល់​ឱកាស​ដល់​អ្នក​ពាក់​ព័ន្ធ​ក្នុង​ឧស្សាហកម្ម​បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌មាន​ ជាអាទិ៍​៖ ក្រុម​ហ៊ុន​ចាប់​ផ្តើម​ថ្មី​ (Start-Up)​  សហគ្រាសធុនតូច ​និងមធ្យម​ (SMEs)​ ក្រុមហ៊ុន​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(Foreign Direct Investment “FDI”)​ និង​ធានាគារ ​ដើម្បី​ធ្វើការ​ពិភាក្សា​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​វិនិយោគ​ និង​សហប្រតិបត្តិការ​ផ្នែក​ធុរៈកិច្ច។​

ក្រុមហ៊ុន និងស្ថាប័នចូលរួមមាន៖ 1.Smart Axiata,​ 2.Huawei,​ 3.CFOCN,​ 4.Metfone,​ 5.SEATEL,​ 6.St Electronic,​ 7.Ministry of Posts and Telecommunication,​ 8.Ministry of Commerce,​ 9.Ministry of Public Works​ and Transport,​ 10.Sabay Osja Co.Ltd,​ 11.Open​ Institute,​ 12.Cambodia​ Post​,​ 13.Telecom​ Cambodia,​ 14.BookMeBus,​ 15.People in Need,​ 16.ArrowDot,​ 17.MLAB,​ 18.Codingate​ Co.Ltd,​ 19.BarCamp​ Cambodia,​ 20.Direx Play,​ 21.FrenchTech,​ 22.Angkor E&C,​ 23.PiPay,​ 24.Edemy,​ 25.PayOn,​ 26.KAP,​ 27.Te Aik Hong,…​






































 

ឯកឧត្តម​ ត្រាំ អុីវតឹក ​អញ្ជើញ​​ជា​​អធិបតី​ក្នុងពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៧​-​២០១៨​ នៃ​វិទ្យា​ស្ថាន​ជាតិ​ប្រៃ​សណីយ៍ ​ទូរ​គមនាគមន៍​ បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​

ឯកឧត្តម​ ត្រាំ ​អុីវតឹក​ អញ្ជើញ​ចូល​រួម​បើក​ និង​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្ម​វិធី​វេទិកា​ភាព​ជា​អ្នក​ដឹក​នាំ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​សកល ​ឆ្នាំ​២០១៧ នៅ​សាធារណរដ្ឋកូរ៉េ​

​ឯកឧត្តម ​ត្រាំ អុីវ​តឹក​ បាន​ដឹក​នាំ​ប្រតិ​ភូអញ្ជើញ​ចូល​រួម​កម្មវិធី​វេទិកា​ភាព​ជា​អ្នក​ដឹក​នាំ​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌មាន ​(ICT)​ សកល​ឆ្នាំ២០១៧​ នៅ​ទីក្រុង​សេអ៊ូល​

​ឯកឧត្តម ត្រាំ ​ អុីវតឹក បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ “វិទ្យុ​គមនាគមន៍​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ ២០១៧​” នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​

piseth | ថ្ងៃ ពុធ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 179

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤