ឯកឧត្ដម ជា មានិត ​អញ្ជើញ​ចូល​រួម​សន្និសីទ​ស្ដីពី​«ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ការ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ និង​សង្គម» ​នៅ​ប្រទេស​ជប៉ុន​​

ប្រទេសជប៉ុន៖ ឯកឧត្ដម​ ជា ​មានិត​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ អញ្ជើញ​ចូល​រួម​សន្និសីទ​ស្ដី​ពី​«ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ការ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ និង​សង្គម​ រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​សម្រាប់​កុំព្យូទ័រ​ភាវូបនីយកម្ម ​(CICC) ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​០​៥​ ដល់​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​នៅទី​ក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​។​

សន្និសីទនេះមានការចូលរួមពីបណ្ដាប្រទេសតំបន់​អាស៊ាន​ និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ចំនួន​ ១៤​ប្រទេស​ រួម​មាន​៖ ​កម្ពុជា​ ម៉ាឡេស៊ី ​មីយ៉ានម៉ា ​ហ្វីលីភីន​ សឹង្ហបុរី​ ថៃ ​វៀតណាម​ ឥណ្ឌូនេស៊ី ​បង់​ក្លាដេស៍​ ប្រុយណេ ​នេប៉ាល់ ​ស្រីលង្ការ​ ឥណ្ឌា ​និង​ប៉ាគីស្ថាន​។​

គោលបំណងនៃការរៀបចំសន្និសីទនេះឡើងដើម្បី៖​
- ចែក​រំលែក​ព័ត៌​មាន​អំពី​ការ​រីក​ចម្រើន​ចុង​ក្រោយ​បំផុត​នៃ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ គោល​នយោបាយ​ និង​អំពី​រដ្ឋាភិបាល​អេឡិក​ត្រូនិច​នៅ​ក្នុង​បណ្ដា​ប្រទេស​នីមួយៗ​ដែល​បាន​ចូល​រួម​។
​- ផ្លាស់​ប្តូរ​យោបល់​ស្ដី​ពី​ការ​សហការ​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រកប​ដោយ​សក្តា​នុពល​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ដើម្បី​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ និង​សង្គម​។
- ភាគី​ជប៉ុន​ចង់​ស្វែង​យល់​អំពី​ការ​អភិវឌ្ឍ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ ​និងព័ត៌មាន​ នៅ​ប​ណ្ដាប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ និង​ធ្វើ​ការ​ណែនាំ​ទៅ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ជាប់​ពាក់​ព័ន្ធ​នឹង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ របស់​ប្រទេស​ជប៉ុន​ដែល​មាន​ចំណាប់​អារម្មណ៍​ចូល​រួម​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​នានា​ក្នុងតំបន់​អាស៊ាន​។

ជាលទ្ធផល៖
១. តាម​រយៈ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​សម្រាប់​កុំព្យូទ័រ​ភាវូបណីយកម្ម​ (CICC)​ តំណាង​ប្រទេស​នីមួយៗ​បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ជូន​វិនិយោគ​ទុន​ជប៉ុន​ក្នុង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ នៅ​ក្រសួង​ស្ថាប័ន​ជំនាញ​របស់​ខ្លួន​ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​នានា​ក្នុង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ​ក្នុង​ការ​ជំរុញ​ការ​រីក​ចម្រើន​ក្នុង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ក្នុង​ប្រទេស​តំ​បន់​អាស៊ាន​ និង​អាស៊ី​ប៉ាស៊ី​ហ្វិក​។
​២. អង្គ​សន្និសីទ​បាន​ចែក​រំលែក​បទ​ពិសោធន៍​អំពី​ការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ ដែល​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​នៅ​ប្រទេស​ជប៉ុន​ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ និង​គម្រោង​កម្ម​វិធី​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ក្នុង​ការ​ផ្លាស់​ប្តូរ​ និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​ ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​នេះ​នា​ពេល​អនាគត​ និង​បង្កើត​ឲ្យ​មាន​​ឱកាស​សហ​ប្រតិបត្តិ​ការ​ប្រកប​ដោយ​សក្តា​នុពល​រវាង​ក្រសួង​ប្រៃ​សណីយ៍ និងទូរ​គមនាគមន៍​ និង CI​CC ​៕

ឯកឧត្ដម​ ជា ​មានិត​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍


















 

 

កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ ផ្សព្វ​ផ្សាយ​ស្ដីពី​ «លំហូរ​ការងារ​ នីតិ​វិធី​ចុះ​បញ្ជី និង​ការ​ធ្វើ​របាយ​ការណ៍​​»​

ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ​ កាន​ ច័ន្ទមេត្តា ​អនុញ្ញាត​ឲ្យ​លោក​ Miguel​ Eduardo​ Sanchez​ Martin​ និង​លោក ​Michael​ Ehst​ ជួប​ពិភាក្សា​ការងារ​

ពិធី​បិទ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ “វិទ្យុ​គមនាគមន៍​ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និងប៉ាស៊ីហ្វិក​ ២០១៧​ - ការ​ផ្លាស់​ប្តូរ​បណ្តាញ​ទូរ​គមនាគមន៍​ពី ​4G ​ឈាន​ទៅ​រក​ 5G​ ក្នុង​តំបន់​”​​

ពិធីបើក ​"សន្និសីទ​ស្រាវ​ជ្រាវ​ថ្នាក់​តំបន់​លើក​ទី១ ​ស្តី​ពី​ដំណើរ​ការ​ភាសា​អាស៊ាន​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​​​"​

piseth | ថ្ងៃ អង្គារ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 628

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤