ឯកឧត្ដម​ ខាយ​ ឃុន​ហេង ​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​ការ​បញ្ជូន​សារ​អប់រំ​ស្តីពី​បញ្ហា​គ្រឿង​ញៀន​ខុស​ច្បាប់​

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ នៅ​ទីស្ដី​ការ​ក្រសួង​ ឯកឧត្ដម​ ខាយ​ ឃុន​ហេង​ រដ្ឋ​លេខា​ធិការ​ក្រសួង​ ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ជាមួយ​តំណាង​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​រួម​នឹង​អង្គ​ ភាព​ចំណុះ​ក្រសួង​ដែល​មាន​គេហ​ទំព័រ​ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​សកម្មភាព​ចូល​រួម​សហការ​កន្លង​មក​របស់​បណ្តា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ក្នុង​ការ​បញ្ជូន​សារ​អប់រំ​ស្តីពី​បញ្ហា​គ្រឿង​ញៀន​ខុស​ច្បាប់​ ក្នុង​គោល​ដៅ​បង្កើន​ប្រសិទ្ធ​ភាព​ទាំង​ការ​បញ្ជូន​ និង​ភាព​ច្បាស់​លាស់​ថា ​អតិថិជន​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ប្រាកដ​ជា​ទទួល​បាន​សារ​ស្ទើរ​គ្រប់​គ្នា​ ជា​ពិសេស​ក្នុង​រយៈពេល​យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ខុស​ច្បាប់​ជំហានទី២​ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​។​

ឯកឧត្ដម​ ខាយ​ ឃុន​ហេង​ រដ្ឋ​លេខា​ធិការ​ក្រសួង​ ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍

ក្នុង​កិច្ច​ប្រជុំនេះ ឯកឧត្តម​ក៏​បាន​ស្នើ​បន្ថែម​ដល់​ក្រុម​ហ៊ុនទូរស័ព្ទ​ចល័ត​ទាំង​អស់​ ជួយ​ចូល​រួម​ផ្សព្វ​ផ្សាយ​សារ​អប់​រំ​អំពី​ជំងឺ​អេដស៍​នា​ឱកាស​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ថ្ងៃទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៧ ​។ បន្ទាប់​ពី​អរគុណ​ចំពោះ​ការ​ខិត​ខំ​ចូល​រួម​ ជួយ​បញ្ជូន​សារ​អប់រំ​ផ្សព្វ​ផ្សាយ​កន្លង​មក​ពី​គ្រប់​ក្រុម​ហ៊ុន​ ឯកឧត្ដម​រដ្ឋ​លេខា​ធិការ​ ក៏​បាន​ជម្រាប​ជូន​តំណាង​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​ ត្រូវ​បន្ត​ប្រកាន់​ ជំហរ​សហការ​អនុវត្ត​តាម​ការ​ណែនាំ​ឬ​សំណើរ​បស់​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ ឬ​ក៏​តាម​រយៈ​និយ័ត​ករ​ទូរ​គមនាគមន៍​កម្ពុជា​ ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​រាល់​ការងារ​អប់​រំ​តាម​សារ​លើ​ទូរស័ព្ទ​ដៃ ​មិន​ចំពោះ​តែសារ​ស្តី​ពី​គ្រឿង​ញៀន​ ឬ​អេដស៍​នោះ​ទេ​ គឺ​មាន​សារ​អប់រំ​ផ្សេង​ទៀត​ដូចជា​ទាក់​ទង​ច្បាប់​ចរាចរណ៍ ​ វិស័យ​កសិកម្ម ​ឬ​វិស័យ​ការងារ​ជាដើម​ ដើម្បី​បាន​ឆ្លើយ​តប​ទៅ​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ទិសដៅ ​ធ្វើ​ឲ្យ​សង្គម​ជាតិ​យើង​មាន​ធន​ធាន​មនុស្ស​ស្អាត​ស្អំ​ គ្មាន​គ្រឿង​ញៀន​ គ្មាន​មេរោគ​អេដស៍​/ជំងឺអេដស៍​ សុខភាព​ល្អ ​ដែល​ជា​មូល​ដ្ឋាន​ចាំបាច់​ ក្នុ​ងការ​ចូល​រួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​បាន​រីក​ចម្រើន​រុង​រឿង​ ប្រកប​ដោយ​សុភមង្គល​៕








 

កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ ផ្សព្វ​ផ្សាយ​ស្ដីពី​ «លំហូរ​ការងារ​ នីតិ​វិធី​ចុះ​បញ្ជី និង​ការ​ធ្វើ​របាយ​ការណ៍​​»​

ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ​ កាន​ ច័ន្ទមេត្តា ​អនុញ្ញាត​ឲ្យ​លោក​ Miguel​ Eduardo​ Sanchez​ Martin​ និង​លោក ​Michael​ Ehst​ ជួប​ពិភាក្សា​ការងារ​

ពិធី​បិទ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ “វិទ្យុ​គមនាគមន៍​ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី ​និងប៉ាស៊ីហ្វិក​ ២០១៧​ - ការ​ផ្លាស់​ប្តូរ​បណ្តាញ​ទូរ​គមនាគមន៍​ពី ​4G ​ឈាន​ទៅ​រក​ 5G​ ក្នុង​តំបន់​”​​

ពិធីបើក ​"សន្និសីទ​ស្រាវ​ជ្រាវ​ថ្នាក់​តំបន់​លើក​ទី១ ​ស្តី​ពី​ដំណើរ​ការ​ភាសា​អាស៊ាន​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​​​"​

piseth | ថ្ងៃ សុក្រ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 679

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤